- 2021-08-04 07:33:57
- បាល់ទាត់
លើលោកនេះមានតែកីឡាករ ២នាក់គត់លេងដល់៧២ប្រកួតក្នុងមួយរដូវកាល
- 2021-08-04 07:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើលោកនេះមានតែកីឡាករ ២នាក់គត់លេងដល់៧២ប្រកួតក្នុងមួយរដូវកាល
ចន្លោះមិនឃើញ
Pedri បន្ទាប់ពីបានបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញយកឈ្នះជប៉ុន ១-០ នៅអូឡាំពិក គេបានតាមស្មើកំណត់ត្រារបស់ Bruno Fernandes សម្រាប់ការបង្ហាញខ្លួនបានច្រើនបំផុតក្នុងមួយរដូវកាល។
កំណត់ត្រានៅពេលនេះ Bruno និង Pedri លេងបាន៧២ប្រកួតដូចគ្នា។ រដូវកាលនេះ កីឡាករវ័យ១៨ឆ្នាំ Pedri បង្ហាញខ្លួនឲ្យ Barcelona ៣៧ប្រកួតនៅ La Liga, ៦ប្រកួតនៅ Copa de Rey, ២ប្រកួតនៅ Supercopa de Espana និង៧ប្រកួតនៅ Champions League។
ជាមួយគ្នានេះក្នុងជម្រើសជាតិអេស្ប៉ាញគិតចាប់ពីឈុត U21 រហូតដល់ឈុតធំគេលេងបាន២០ប្រកូតក្នុងរដូវកាលនេះ។ សរុបមករដូវកាល២០២០-២១ Pedri លេងបាន៧២ប្រកួតហើយ។ គេនឹងបំបែកកំណត់ត្រារបស់ Bruno ប្រសិនបើបង្ហាញក្នុងជំនួបផ្ដាច់ព្រ័ត្រទល់នឹងប្រេស៊ីល ដណ្ដើមមេដាយមាសនៅអូឡាំពិក៕