• 2021-08-04 04:43:50
  • បាល់ទាត់

​លេច​ធ្លោ​នៅ​អូឡាំពិក អ្នក​គាំទ្រ​ចង់​ឃើញ Kubo លេង​នៅ Real រដូវ​កាល​ថ្មី​នេះ

  • 2021-08-04 04:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Takefus Kubo បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែនទែន​​ជាមួយ​ជម្រើសជាតិ​ជប៉ុន ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ។

Kubo បាន​ជួយ​ជប៉ុន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ពិត​ជា​សោកស្ដាយ​ចាញ់​ជម្រើសជាតិ​អេស្ប៉ាញ ១-០ កាល​ពី​ម្សិលមិញ។ មួយ​គ្រាប់​ជ័យជម្នះ​របស់​អេស្ប៉ាញ​ធ្វើ​បាន​ដោយ​កីឡាករ​ Real Madrid គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ Marcos Asensio នាទី​១១៥។

តាម​ការ​ស្ទង់​មតិ​មួយ​របស់​កាសែត​អេស្ប៉ាញ​ Marca ពី​ការ​សាកសួរ​ទៅ​កាន់​អ្នក​គាំទ្រ​គឺ​ ៨៨% ចង់​ឃើញ Kubo បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់ Real Madrid រដូវ​កាល​២០២១-២២។

កីឡាករ​វ័យ​ទើប​២០​ឆ្នាំ​​បាន​មក​ដល់ Madrid ក្នុង​ឆ្នាំ​២០១៩ ផ្លាស់​ពី​ក្លឹប​ជប៉ុន FC Tokyo។ ប៉ុន្តែ​​គេ​មិន​ត្រូវ​បាន​ប្រើប្រាស់​ដោយ Real ឡើយ ដោយ​​ឲ្យ​​ក្លឹប​៣​ផ្សេង​គ្នា​ខ្ចី​ជើង​រួម​មាន Mallorca, Villarreal និង Getafe៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់