• 2021-08-04 03:10:25
  • បាល់ទះ

ទស្សនា Highlight បាល់ទះ​អូឡាំពិក​គូ​ពិសេស​ ជប៉ុន vs ប្រេស៊ីល​​ប្រកួត​ម្សិលមិញ

  • 2021-08-04 03:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ជប៉ុន​ផ្នែក​បុរស​​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​​អូឡាំពិក​ហើយ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​ប្រេស៊ីល៣​សិត​ជាប់​គ្នា​កាល​ពី​ម្សិលមិញ។

ការ​ប្រកួត​ដែល​លេង​នៅ​កីឡដ្ឋាន Ariake Arena ប្រេស៊ីល​បាន​យក​ឈ្នះ​លទ្ធផល ២៥-២០, ២៥-២២ និង ២៥-២០។ កីឡាករ​ដែល​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​នេះ​គឺ Yuki Ishikawa របស់​ជប៉ុន​ធ្វើ​​បាន​១៧​ពិន្ទុ។

ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ប្រេស៊ីល​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជា​លើក​ទី​៨​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក។ ប្រេស៊ីល​នឹង​ធ្វើ​ដំណើរ​បន្ត​ប៉ះ​ជម្រើសជាតិ​រុស្សី​ក្នុង​វគ្គ Semi-Final ខណៈ​បារាំង​ជួប​អាហ្សង់ទីន ដែល​នឹង​លេង​នៅ​ថ្ងៃ​ទី ៥ ខែ សីហា​ស្អែក​ខាង​មុខ។

​ខាង​ក្រោម​ជា​វីដេអូ Highlight ជំនួប​រវាង​ជប៉ុន​នឹង​ប្រេស៊ីល

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់