- 2021-08-04 02:47:30
- បាល់ទាត់
James ដឹងខ្លួនថា គេមិនស្ថិតក្នុងគម្រោងរបស់ Benitez ឡើយ ក្រោយ Ancelotti ចាកចេញ
- 2021-08-04 02:47:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James ដឹងខ្លួនថា គេមិនស្ថិតក្នុងគម្រោងរបស់ Benitez ឡើយ ក្រោយ Ancelotti ចាកចេញ
ចន្លោះមិនឃើញ
James Rodriguez បានបញ្ជាក់ថា គេមិនស្ថិតក្នុងគម្រោងរបស់លោក Rafa Benitez ឡើយក្នុងរដូវកាលនេះ ហើយអាចចាកចេញពី Everton ប្រសិនមានសំណើត្រូវរ៉ូវណាមួយមកដល់។
កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងក្លឹប Everton រូបនេះធ្លាប់ត្រូវបានចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុប ចាប់តាំងពីលោក Carlo Ancelotti ចាកចេញ។ AC Milan ជាក្លឹបមួយចង់បាន Rodriguez ប៉ុន្តែពួកគេត្រូវដោះស្រាយថ្លៃពលកម្ម២២ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលកីឡាករចង់បាន។ Porto ក៏ចាប់អារម្មណ៍កីឡាករសញ្ជាតិកូឡំប៊ីដូចគ្នា។
James បានលើកឡើងថា គេចង់លេងនៅក្លឹបណាមួយ ដែលត្រូវការគេប៉ុណ្ណោះ។ គេមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែអ្វីត្រូវធ្វើពេលនេះដឹងត្រឹមតែប្រឹងហាត់ រៀបចំខ្លួនឲ្យល្អ និងហ្វឹកហាត់ខ្លួនឯង៕