- 2021-08-03 07:51:43
- បាល់ទាត់
ការប្រកួត MCL សប្ដាហ៍ទី១១ កីឡាករសំខាន់ៗណាខ្លះមានរបួស?
- 2021-08-03 07:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួត MCL សប្ដាហ៍ទី១១ កីឡាករសំខាន់ៗណាខ្លះមានរបួស?
ចន្លោះមិនឃើញ
ការប្រកួតដណ្ដើមនៃពានរង្វាន់លីគកំពូលកម្ពុជាក្នុងសប្ដាហ៍ទី១១ ក្រុមខ្លាំងៗបានប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីយកចំណាត់ថ្នាក់ល្អ។ ការប្រកួតប្រជែងរមែងតែងមានការប៉ះទង្គិច និងរបួសទៅលើកីឡាករ។ តើកីឡាកររូបណាខ្លះមានរបួស?
កីឡាករសំខាន់របស់ណាហ្គាវើលដ៍ពីររូបគឺទី១ នេន សុធារដ្ឋ បានរងរបួសជង្គង់ និងមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងការតាមដាន។
ជុំវិញបញ្ហារបួសអតីតខ្សែការពារព្រះខ័នរាជស្វាយរៀង បញ្ជាក់យ៉ាងខ្លីមុននេះបន្តិចថា ៖«អត់ទាន់ដឹងទេ ឥឡូវកំពុងតែថតមើល»។
ចំណែកអ្នកចាំទីដៃទីមួយ ស៊ូ យ៉ាទី បើតាមការឱ្យដឹងពី សុធារដ្ឋ គឺគេមានរបួសសាច់ដុំភ្លៅ ខណៈស្ថានភាពនាពេលនេះក៏មិនទាន់ដឹងដូចគ្នា។ អ្នកទាំងពីររបួសពេលណាហ្គាវើលដ៍ប្រកួតជាមួយក្រុមភ្នំពេញក្រោន។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១។
ដោយឡែកក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏មានវិបត្តិកីឡាកររបួសដែរគឺខ្សែបម្រើ ROMARIO REGINALDO ALVES។ គេរងរបួសកជើង អំឡុងពេលប្រកួតយ៉ាងស្វិតស្វាញ ជាមួយក្រុមនគរបាលជាតិ។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១៕