- 2021-08-03 03:20:57
- បាល់ទាត់
ឃុន សេងថៃ៖ កាត់ចេសអីហើយ ខ្ញុំបុកហាត់ព្រឹកល្ងាចៗវិញហើយ
- 2021-08-03 03:20:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃុន សេងថៃ៖ កាត់ចេសអីហើយ ខ្ញុំបុកហាត់ព្រឹកល្ងាចៗវិញហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ ឃុន សេងថៃ វះកាត់ជង្គង់បានជោគជ័យ ក្រោយជង្គង់របស់គេមានអាការៈប្រេះ និងឈឺចុកចាប់ពេលហ្វឹកហាត់។
ក្រោយវះកាត់រួចហើយ ខ្សែបម្រើឆ្នើមរូបនេះត្រូវបានគ្រូពេទ្យឱ្យសម្រាកព្យាបាល១ខែកន្លះទៅ២ខែ ទើបអាចចូលហាត់ជាមួយក្រុមវិញបាន។
អ្នកប៉ោយប៉ែតប្រាប់ថា៖ «កាត់ចេសអីហើយ ខ្ញុំបុកហាត់ព្រឹកល្ងាចៗវិញហើយបង ដើម្បីឱ្យវារីខូវើរីមកវិញ»។
បើតាមការឱ្យដឹងពីអតីតយុវជនបឹងកេតរូបនេះ រូបគេមានអាការៈឈឺជង្គង់យូរហើយ ប៉ុន្តែមិនបានទៅពិនិត្យមើលឡើយ លុះហ្វឹកហាត់ឈឺកាន់តែខ្លាំងក៏គេសម្រេចចិត្តវះតែម្ដង។
ខ្សែបម្រើឆ្នើមរបស់អគ្គិសនី បញ្ជាក់ថា៖«ជង្គង់ហ្នឹងវាឈឺយូរដែរហើយ គ្រាន់តែថាខ្ញុំអត់ដែលទៅពិនិត្យ មកពីកាលមុនឈឺបាត់ៗទៅក៏នៅតែលេង គ្រាន់តែថាលេងទៅបាត់ហាត់ទៅបាត់ បន្ទាប់មកមួយរយៈក្រោយនេះហាត់ទៅឈឺថែម កាន់តែឈឺកាន់តែឈឺ ដល់ពេលទៅថតមើលគេថាប្រេះឆ្អឹង។ បន្ទាប់ពីគេថាប្រេះហើយខ្ញុំសម្រាកកន្លះខែហាត់ជីមនៅក្រៅ ដើម្បីឱ្យវាផ្សាភ្ជាប់ឆ្អឹង ទ្រនាប់ឆ្អឹងហ្នឹង តែមានអីនៅឈឺដដែល ឈឺលើសដើមក៏សម្រេចចិត្តវះទៅបង»៕