• 2021-08-02 04:55:00
  • បាល់ទះ

លើក​ដំបូង​​នៃ​២​៩​ឆ្នាំជប៉ុន​ឡើង​វគ្គ​សំខាន់ ហើយ​ទៅ​ប៉ះប្រេស៊ីល​​បាល់ទះ​អូឡាំពិក

  • 2021-08-02 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​នឹង​​ត្រូវ​ប្រកួត​តទល់​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ វិញ្ញាសា​បាល់ទះ​បុរស​ ព្រឹត្តិការណ៍​អូឡាំពិក។

​ជប៉ុន​បាន​ឡើង​មក​កាន់​វគ្គ Quarter-Final បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចុងក្រោយ​ឈ្នះ​លើ​អ៊ីរ៉ង់ ៣ទល់​នឹង​២សិត កាល​ពី​ម្សិលមិញ។ ពួក​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល A ក្រោម​ប៉ូឡូញ​និង​អ៊ីតាលី។

ក្រុម​ខ្លាំង​ប្រេស៊ីល​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល B បន្ទាប់​ពី​ប្រកួត​ណាត់​ចុងក្រោយ​ឈ្នះ​បារាំង ៣​ទល់​នឹង​​២​សិត។ ជំនួប​​រវាង​ជប៉ុន​នឹង​ប្រេស៊ីល​នឹង​លេង​នៅ​ថ្ងៃ​ទី ២ ខែ សីហា​ស្អែក​ខាង​មុខ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែល​ជា​វគ្គ​ចាញ់​ធ្លាក់។

នេះ​គឺ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២៩​ឆ្នាំ​ ដែល​ក្រុម​ជប៉ុន​បាន​ឡើង​មក​កាន់​វគ្គ៨​ក្រុម​ចុងក្រោយ​ក្រោយ​នៃ​វិញ្ញាសា​បាល់ទះ​បុរស៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់