• 2021-08-02 02:06:36
  • បាល់ទាត់

ម៉ាត់ យ៉ាមីន ថាជួបបឹងកេតប្លែកអារម្មណ៍ក្នុងនាមជាគូប្រជែង

  • 2021-08-02 02:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួបក្លឹបនគរបាលជាតិ ចាញ់បឹងកេត ០-២ កន្លងទៅ ម៉ាត់ យ៉ាមីន ជាប់ជម្រើស១១នាក់ដំបូងលេងក្នុងនាមជាគូប្រជែង ខណៈពីមុនគេជាសមាជិកក្រុមនាគខៀវ។

ម៉ាត់ យ៉ាមីន ពាក់លេខ៨លេងទល់នឹងបឹងកេត

ចំពោះការជួបគ្នាជាលើកដំបូង ចាប់តាំងពីចាកចេញពីកីឡដ្ឋានខេមបូឌាអ៊ែរវ៉េអំឡុងដើមឆ្នាំ២០២០ ខ្សែបម្រើរបស់ក្លឹបនគរបាលជាតិ ម៉ាត់ យ៉ាមីន ថាសប្បាយចិត្ត និងប្លែកអារម្មណ៍ ដ្បិតគេនិងបឹងកេតធ្លាប់ជាក្រុមគ្រួសារតែមួយ។

យ៉ាមីន បាន​ទម្លាយពីអារម្មណ៍ខ្លួនថា ៖«ខ្ញុំសប្បាយចិត្តដែលបានទៅលេងនៅខេមបូឌាអ៊ែរវ៉េម្ដងទៀតចឹង សប្បាយចិត្ត ហើយវាក៏ប្លែកអារម្មណ៍ម្យ៉ាងដោយសារពីមុនយើងធ្លាប់តែជាមិត្តភ័ក្តិមិត្តហាត់អីរួមក្រុមហាត់ជាមួយគ្នា ដល់ពេលឥឡូវទៅលើកនេះ និយាយថាទៅគូប្រជែងគូប្រកួតជាមួយគ្នាវិញ វាប្លែកអារម្មណ៍តិចដែរ»។

គួរបញ្ជាក់ថា ម៉ាត់ យ៉ាមីន ធ្លាប់លេងឱ្យបឹងកេតនៅរវាងឆ្នាំ២០១៦-២០២០ ហើយត្រូវបានក្លឹបបញ្ចប់កុងត្រានៅដើមឆ្នាំ២០២០ ដោយសារកីឡាកររូបនេះប្រព្រឹត្តខុសក្រមសីលធម៌ និងគោលការណ៍របស់ក្លឹប។ យ៉ាមីន​បាន​ផ្អាក​ពី​​បាល់ទាត់​មួយ​រយៈ និង​បានបង្ហាញខ្លួននៅលីគកំពូលកម្ពុជាជាថ្មី នៅជើងទី២ជាមួយក្លឹបបាល់ទាត់នគរបាលជាតិ រហូតដល់សព្វថ្ងៃ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី