• 2021-08-02 01:47:49
  • បាល់ទាត់

៣​ហេតុ​ផល​បង្ហាញ​ថា វឌ្ឍនាកា ​អាច​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​

  • 2021-08-02 01:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិល​មិញ​នេះ​​ខ្សែ​ប្រយុទ្ធ​​​​បទ​ពិសោធ​​ក្រៅ​ស្រុក​ជោគជាំ​​ ចាន់ រឌ្ឍនាកា ​រក​បាន​ពីរ​គ្រាប់ និង​បាន​ទាត់​កាប់​មួយ​ជើង​យ៉ាង​ស្អាត​ជួយ​ឲ្យ​បឹង​កេត​យក​បាន​​៣​ពិន្ទុ​ពី​​ទឹក​ដី​របស់​ស្វាយរៀង​នៅ​នាទី​ទី​៩០+ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១០​​ដែល​បញ្ចប់​ទៅ​បឹង​កេត​ឈ្នះ​ស្វាយរៀង ២-១ ។ ក្រោយ​ការ​ជួយ​ឲ្យ​បឹង​កេត​ឈ្នះ​ជាប់ៗ​គ្នា​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​នឹង​អាច​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​ក្រោម​ហេតុ​ផល​បី​​នេះ​។

១-​ការ​បញ្ចប់​​ទី​៖ ​វឌ្ឍនាកា នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធ​មាន​​កម្រិត​បញ្ចប់​ទី​ច្បាស់​​​​មិន​ចាញ់​កីឡាករ​ផ្សេង​ផ្ទុយ​ទៅ​វិញ​គេ​បាន​​បង្ហាញ​ទម្រង់​លេង​​ប្លែក​កាល​ពី​ម្សិលមិញ​ពោល​គឺ​ហាក់​កាច នឹង​មាន​ភាព​ស្វាហាប់​។

២-ការ​លេង​ពេញ​៩០នា​ទី​៖ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ​កន្លង​មក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ភាព​ខ្សោយ​កម្លាំង​​ ​ហើយ​កម្រ​ឃើញ​លេង​ពេញ​៩០​នា​ទី​ណាស់​។ ​ប៉ុន្តែ​ម្សិលមិញ​នេះ​គេ​បាន​លេង​​ពេញ​៩០នាទី​ទល់​ក្រុម​ខ្លាំង​ស្វាយរៀង​។ ប្រិយមិត្ត​ពិត​ជា​ដឹង​ហើយថា​ការ​ទទួល​បាន​ឱកាស​លេង​ពេញ​ៗ​បែប​នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​កម្លាំង​របស់​កីឡាករ​​ស្ថិត​នៅ​កម្រិត​មួយ​ល្អ ហើយ​ការ​ជាប់​ជម្រើស​ជាតិ​ក៏​មិន​ត្រូវ​បាន​​មើល​រំលង​​ផង​ដែរ​។

៣-នឹង​មាន​​ភាគ​រយ​ខ្ពស់​​ជាប់​ជម្រើស​ជាតិ​វិញ​​បើ​សិន​បន្ត​រក​បាន​​គ្រាប់​បាល់​ក្នុង​បញ្ជី​ Top Scorers ៖ បូក​ទាំង​ពីរ​គ្រាប់​ម្សិលមិញ​ វឌ្ឍនាកា រក​បាន​៩ គ្រាប់​ហើយ​​ស្មើ​កីឡាករ ​កែវ ​សុខ​ផេង​ របស់​វិសាខា​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ទើប​ជាប់​ជម្រើសជាតិ​ថ្មីៗ។ យ៉ាង​ណា​ការ​ទាត់​បញ្ចូល​ទី​ដៃ​គូ​ច្រើន​គ្រាប់ នឹង​បាន​ជាប់​ក្នុង​បញ្ជី​ Top Scorers ​នេះ​ក៏​មិន​ទាន់​ប្រាកដ​១០០% ​ថា នឹង​បាន​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​នោះ​ដែរ​គ្រប់​យ៉ាង​អាស្រ័យ​លើ​វឌ្ឍនាកា ខ្លួន​ឯង​ផ្ទាល់​ថា​​​ចង់​ជាប់​ឡើង​វិញ​ឬ​អត់ ហើយ​បើ​សិន​គេ​ពិត​ជា​ចង់​ជាប់​មែន​នោះ​គេ​គ្រាន់​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ប្រមូល​កម្លាំង​នឹង​មាន​ភាគរយ​ខ្ពស់​​ព្រោះ​គេ​បញ្ចប់​ទី​ច្បាស់​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់