• 2021-07-30 11:33:54
  • បាល់ទាត់

Varane និយាយ​បែប​ណា​ដែរ​ទៅ​កាន់ Real ក្រោយ​ចាកចេញ​មក Man Utd?

  • 2021-07-30 11:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​បារាំង​កីឡាករ Raphel Varane បាន​ផ្ញើ​សារ​លា​អ្នក​គាំទ្រ​ Real Madrid បន្ទាប់​ខ្លួន​ផ្លាស់​ទៅ​កាន់​ក្លឹប Manchester United នៅ​ក្នុង​ចុង​ខែ​កក្កដា​នេះ។

នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន Varane បាន​សរសេរ​រៀបរាប់​ពី​បទពិសោធន៍ និង​អនុស្សាវរីយ៍​ជាមួយ​ក្លឹប Real Madrid។ ជាមួយ​គ្នា​នោះ​ដែរ អ្វី​ដែល​កីឡាករ​រូប​នេះ​បំភ្លេច​មិន​បាន​នោះ​គឺ ព្រឹត្តិការណ៍ La Decima ដែល​ជា​ព្រឹត្តិការណ៍​ក្លឹប Real Madrid ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League លើក​ទី១០ ដោយ​នៅ​ពេល​នោះ​ជា​ការ​ឈ្នះ​ពាន​ Champions League ជា​លើក​ដំបូង​ ក្រោយ​ខកខាន​អស់​ច្រើន​ជាង ១០ឆ្នាំ។

ក្រៅ​ពី​នេះ​ Varane ក៏​បាន​អរគុណ​អ្នក​គាំទ្រ​ Real Madrid និង​ប្រជាជន​អេស្ប៉ាញ​ ដែល​បាន​ស្វាគមន៍​វត្តមាន​របស់​ខ្លួន​ នៅ​ពេល​ដែល​ខ្លួន​ស្នាក់នៅ​អេស្ប៉ាញ​ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ថា កីឡាករ​បារាំង​វ័យ ២៨ឆ្នាំ​រូប​នេះ​បាន​ជ្រក​កោន​ជាមួយ Real Madrid អស់​រយៈពេល​ជាង​ ១០ឆ្នាំ ដោយ​ខ្លួន​មក​លេង​នៅ Real តាំង​ពី​ឆ្នាំ២០១១​មក។ កីឡាករ​រូប​នេះ​លេង​សរុប ៣៦០ប្រកួត​ និង​រក​បាន ១៧គ្រាប់​នៅ​ក្លឹប​រាជធានី​ម៉ាឌ្រីដ​មួយ​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់