- 2021-07-30 02:55:43
- បាល់ទាត់
ក្រោយចែកជើងគ្នាទៅក្លឹបផ្សេងរៀងខ្លួន Ramos សរសេរសារមួយឲ្យ Varane
- 2021-07-30 02:55:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចែកជើងគ្នាទៅក្លឹបផ្សេងរៀងខ្លួន Ramos សរសេរសារមួយឲ្យ Varane
ចន្លោះមិនឃើញ
Sergio Ramos បានសរសេរសារមួយទៅកាន់ Raphael Varane ក្រោយពួកគេទាំងពីរចាកចេញពី Real Madrid ទៅលេងនៅក្លឹបផ្សេងរៀងៗខ្លួន។
United ទើបតែប្រកាសទិញបានខ្សែការពារកណ្ដាល Varane ពី Madrid ក្នុងតម្លៃផ្ទេរ៤២លានផោន។ សម្រាប់ Ramos ក្រោយអស់កុងត្រាជាមួយ Real គេបានសម្រេចទៅចូលរួមជាមួយ PSG លើកុងត្រារយៈពេល២ឆ្នាំ។
ការចាកចេញរបស់ Varane និង Ramos ត្រូវបានគេមើលឃើញថា ជាការបាត់បង់ដ៏ធំរបស់ Madrid ព្រោះតែដៃគូការពារកណ្ដាលទាំងពីរនាក់នេះលេងជាមួយគ្នាយូរឆ្នាំមកហើយ។ ថ្មីៗនេះ Ramos បានបង្ហោះរូបនិងសរសេរសារមួយទៅអតីតមិត្តរួមក្រុមថា៖ “ជូនចំពោះ Papha។ ខ្ញុំអាចត្រឹមតែអរគុណអ្នកសម្រាប់មិត្តភាព ភាពជាដៃគូ និងជ័យជម្នះជាច្រើនឆ្នាំមកនេះ"។
Ramos ក៏បានជូនពរ Varne ឲ្យសំណាងល្អនៅជំហានថ្មី ហើយក៏បាននិយាយកំប្លែងបន្តិចដែរថា ប្រសិនបើពួកគេជួបប្រកួតគ្នាមិនថាក្នុងក្រុមឬជម្រើសជាតិ ត្រូវប្រយ័ត្នបន្តិចផង។ កាលពី Madrid ជាមួយគ្នាអ្នកទាំងពីរជួយក្លឹបឈ្នះពាន La Liga ៣ដង Champions League ៤ដង UEFA Super Cup ៣ដង និង Copa de Rey ម្ដង៕