• 2021-07-30 02:32:30
  • បាល់ទះ

ព្រោះ​ហេតុ​ផល​នេះ ឌូក ចង់​ទៅ​ជួប​ក្មេង​ប្រុស​ពិការ​ជើង​ម្ខាង​លេង​បាល់ទះ​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម​ដោយ​ផ្ទាល់

  • 2021-07-30 02:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​​​ក្មេង​ប្រុស​​ពិការ​ជើង​ម្ខាង​​បាន​លេង​បាល់ទះ​ហើយ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ TikTok ធ្វើ​ឲ្យ​មហាជន​មាន​អារម្មណ៍​អាណិត​ជា​ខ្លាំង។ ​​ពេល​នេះ​​ស្មាត់​ឌូក​ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ចង់​ទៅ​ជួប​ដោយ​ផ្ទាល់ ដើម្បី​និយាយ​លើក​ទឹក​ចិត្ត​​ និង​ជំរុញ​ឲ្យ​ក្មេង​ប្រុស​នោះ​មាន​ការ​តស៊ូ ព្រម​ទាំង​​​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗផង​ដែរ។

​ស្មាត់​ស្ដាំ​តែ​អាច​មាន​ជំនាញ​វ៉ៃ​ឆ្វេង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​គ្មាន​អី​ជួយ​គាត់​ច្រើន​ទេ​បង​មាន​តែ​​សំលៀក​បំពាក់​កីឡា បាល់​ និង​ថវិការ​តិច​តួច​ជួយ​គាត់​ហ្នឹង។ តែ​ខ្ញុំ​ចង់​ទៅ​ជួប​គាត់​ផ្ទាល់​​​ដើម្បី​សួរ​នាំ​គាត់​ពីរ​បី​សំនួរ ពិសេស​គឺ​ការ​និយាយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​មាន​ការ​តស៊ូ​...»។

រំលឹក​ថា កាល​ពី​ម្សិលមិញ​នេះ​​ Mr ស្រួច ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា ​ជា​អ្នក​ឡាយ​បាល់ទះ​​ក៏​មាន​ចង់​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗ​ដែរ​។ ​ការ​ជួយ​នេះ​ដោយ​សារ​លោក​មាន​ចិត្ត​ស្រលាញ់​ និង​ចូល​ចិត្ត​អ្នក​លេង​កីឡា​បាល់ទះ​ ហើយ​ពិសេស​​គឺ​មាន​ចិត្ត​អាណិត​ក្មេង​ប្រុស​នោះ​តែ​ម្ដង៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី