• 2021-07-29 11:50:52
  • បាល់ទាត់

បាល់ទាត់​អង់គ្លេស​ចេញ​ច្បាប់​ថ្មី ដោយ​តម្រូវ​ឱ្យ​កាត់​បន្ថយ​ «ការ​តែត​បាល់»

  • 2021-07-29 11:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ បាន​ចេញ​គោលការណ៍​ណែនាំ​ថ្មី​មួយ ដែល​ណែនាំ​ឱ្យ​កាត់​បន្ថយ​ ការ​តែត​បាល់​នៅ​ពេល​លេង​បាល់ទាត់ ជាពិសេស​នៅ​ពេល​ហ្វឹកហាត់​តែ​ម្ដង។

គោលការណ៍​ថ្មី​នេះ​គឺ​អំពាវនាវ​ឱ្យ​កីឡាករ​ក្នុង​ក្លឹប​ទាំង​អស់​ ចាប់​ពី​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​ Premier League រហូត​ដល់​ក្របខ័ណ្ឌ​លីគ​មិន​អាជីព ឱ្យ​កាត់​បន្ថយ​ការ​ហក់​តែត​បាល់​ដោយ​ប្រើ​កម្លាំង​ត្រឹម​តែ ១០ដង​ប៉ុណ្ណោះ​ រាល់​ការ​ហ្វឹកហាត់​ម្ដង ហើយ​វគ្គ​ហ្វឹកហាត់​តែត​បាល់​ធ្វើ​ឡើង​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។

ការ​ចេញ​គោលការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា កីឡាករ​បាល់ទាត់​ ដែល​តែត​បាល់ មាន​អត្រា​កើត​ជំងឺ​ខួរក្បាល (រាប់​បញ្ចូល​ទាំង​ការ​បាត់​បង់​ការ​ចង​ចាំ និង​សមត្ថភាព​ក្នុង​ការ​គិត​ផ្សេងៗ​ទៀត) ច្រើន​ជាង​មនុស្ស​ធម្មតា។

នៅ​ក្នុង​បាល់ទាត់​អង់គ្លេស​ ការ​តែត​បាល់​ត្រូវ​បាន​ហាម​ឃាត់​សម្រាប់​កីឡាករ​ក្មេង​អាយុ​ក្រោម ១១ឆ្នាំ៕

ប្រភព៖ The FA

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់