- 2021-07-29 07:17:11
- បាល់ទាត់
Diaz បន្តទទួលបានរង្វាន់ខុនដូតម្លៃជិត៣០ម៉ឺនដុល្លារ នៅតំបន់ត្រូវប៉ាន់ក្នុងប្រទេសហ្វីលីពីន
- 2021-07-29 07:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Diaz បន្តទទួលបានរង្វាន់ខុនដូតម្លៃជិត៣០ម៉ឺនដុល្លារ នៅតំបន់ត្រូវប៉ាន់ក្នុងប្រទេសហ្វីលីពីន
ចន្លោះមិនឃើញ
កីឡាការិនី Hidily Diaz បានក្លាយជាវីរនារីរបស់ប្រទេសហ្វីលីពីន បន្ទាប់ពីដណ្ដើមបានមេដាយមាសលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិកជូនជាតិ។
Diaz បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាលើកទម្ងន់ វិញ្ញាសា៥៥គ.ក កម្មវិធីអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន។ ជំហ៊ានដំបូងកីឡាការិនីវ័យ៣០ឆ្នាំត្រូវបានគេដឹងថា ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលចំនួន៦៦ម៉ឺនដុល្លារ និងផ្ទះមួយកន្លែង។
ក្នុងនោះគណៈកម្មការកីឡាកហ្វីលីពីនបានធានាផ្ដល់ជូនប្រាក់លើកទឹកចិត្ត២០ម៉ឺនដុល្លារថែមទៀតផង។ ថ្មីៗនេះគេបានដឹងទៀតថា Diaz នឹងទទួលបានខុនដូទំនើបមួយកន្លែងទៀត ស្ថិតនៅតំបន់អភិវឌ្ឍន៍ Eastwood City ដែលផ្ដល់ជូនដោយមហាសេដ្ឋីចិន-ហ្វីលីពីន Andrew Lim Tan។
ខុនដូនៅទីតាំងខាងលើមានតម្លៃប្រមាណ២៨ម៉ឺនដុល្លារឯណោះ។ បើសរុបគិតជាសាច់ប្រាក់ Diaz ពេលនេះទទួលបានរង្វាន់ប្រាក់លើកទឹកចិត្តលើ១លានដុល្លារទៅហើយ៕