• 2021-07-28 07:58:01
  • ព័ត៌មាន

១០​ ប្រទេសឲ្យ​ប្រាក់​រង្វាន់​មេដាយ​មាស​អូឡាំពិក​ខ្ពស់​ជាង​គេ ភាគ​ច្រើន​ប្រទេស​នៅ​អាស៊ាន

  • 2021-07-28 07:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​ប្រទេស​មួយ​ចំនួន​​បាន​បង្កើន​ប្រាក់​រង្វាន់​សម្រាប់​អត្តពលិក​របស់​​ពួក​គេ ដែល​អាច​ដណ្ដើម​មេដាយ​បាន​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ឆ្នាំ​នេះ។

​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង​១០​ដែល​ឲ្យ​ប្រាក់​រង្វាន់​ទៅ​អត្តពលិក​ខ្ពស់​ជាង​គេ ភាគ​ច្រើន​សុទ្ធសឹងតែ​ប្រភេទ​នៅ​តំបន់​អាស៊ាន។ តោះ​!​ មក​ដឹង​ទាំង​អស់​គ្នា​ថា​១០​ប្រទេស​នោះ​ឲ្យ​រង្វាន់​ម្ចាស់​មេដាយ​ម្នាក់​ម្នាក់​ប៉ុន្មាន?

១.​ សឹង្ហបុរី​ ឲ្យ​ម្ចាស់​មេដាយ​មាស​ ១​ ០០០ ០០០​ដុល្លារ

២. ឥណ្ឌូណេស៊ី ឲ្យ​ម្ចាស់​មេដាយ​មាស ៧៤៦ ០០០​ដុល្លារ

៣. ហ្វីលីពីន ឲ្យ​ម្ចាស់​មេដាយ​មាស ៦៥៦ ០០០​ដុល្លារ

៤. ហុងកុង ឲ្យ​ម្ចាស់​មេដាយ​មាស ៦៤៤ ០០០​ដុល្លារ

៥. ថៃ ឲ្យ​ម្ចាស់​មេដាយ​មាស ៣០៩ ៣០០​ដុល្លារ

៦. កាហ្សាក់ស្ថាន ឲ្យ​ម្ចាស់​មេដាយ​មាស ២៥០ ០០០​ដុល្លារ

៧. អាស៊ែបៃហ្សង់ ឲ្យ​ម្ចាស់​មេដាយ​មាស ២៤៨ ០០០​ដុល្លារ

៨. ម៉ាឡេស៊ី ឲ្យ​ម្ចាស់​មេដាយ​មាស ២៤១ ០០០​ដុល្លារ

៩. អ៊ីតាលី ឲ្យ​ម្ចាស់​មេដាយ​មាស ២១២ ៤០០​ដុល្លារ

១០. ហុងគ្រី ឲ្យ​ម្ចាស់​មេដាយ​មាស ១៦៧ ៥០០​ដុល្លារ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី