- 2021-07-28 03:46:18
- ព័ត៌មាន
អស្ចារ្យ! មេដាយអូឡាំពិកទីក្រុងតូក្យូកែច្នៃចេញពីគ្រឿងអេឡិចត្រូនិចចាស់ៗជាង៤ម៉ឺនតោន
- 2021-07-28 03:46:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! មេដាយអូឡាំពិកទីក្រុងតូក្យូកែច្នៃចេញពីគ្រឿងអេឡិចត្រូនិចចាស់ៗជាង៤ម៉ឺនតោន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនកំពុងប្រព្រឹត្តិឡើងយ៉ាងរលូន ខណៈម្ចាស់ផ្ទះកំពុងគ្របគ្រងតំណែងជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ។
ជប៉ុនត្រូវគេដឹងថា ជាប្រទេសខ្លាំងផ្នែកបច្ចេកវិទ្យា ហើយមេដាយដែលពួកគេយកមកប្រើប្រាស់ក្នុងកម្មវិធីអូឡាំពិកឆ្នាំនេះគឺផលិតចេញពីគ្រឿងអេឡិចត្រូនិចចាស់ៗ។ អ្នករៀបចំរបស់ជប៉ុនបានប្រើប្រាស់ទូរសព្ទចល័តនិងគ្រឿងអេឡិចត្រូនិចចាស់ៗរាប់លានគ្រឿងប្រមាណ៤,៧ម៉ឺនតោន ច្នៃចេញជាមេដាយ។
ទូរសព្ទចល័តទាំងនោះនោះមួយចំនួនធំត្រូវបានផ្ដល់ដោយប្រជាជនជប៉ុន ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងកែច្នៃឡើងវិញ។ មេដាយមាស ប្រាក់និងសំរឹទ្ធិសរុបក្នុងឆ្នាំនេះមានប្រមាណ៥ ០០០គ្រឿង ទុកផ្ដល់ជូនអត្តពលិកដែលឈ្នះក្នុងវិញ្ញាសារនីមួយៗ។
ម្ចាស់ផ្ទះជប៉ុនកំពុងឈរលេងមួយក្នុងតារាងមេដាយ ដោយឈ្នះមេដាយមាស ១១គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធិ៥គ្រឿង។ អាមេរិកស្ថិតនៅលេខពីរ មានមេដាយមាស១០គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធិ១០គ្រឿង ខណៈចិននៅលេខបីមានមាស១០គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធិ៨គ្រឿង៕