- 2021-07-28 03:01:39
- ព័ត៌មាន
ប្រដាល់សកលអូឡាំពិក មានកីឡាករបន្លំខាំស្លឹកត្រចៀក ដូចរឿង Mike Tyson
- 2021-07-28 03:01:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រដាល់សកលអូឡាំពិក មានកីឡាករបន្លំខាំស្លឹកត្រចៀក ដូចរឿង Mike Tyson
ចន្លោះមិនឃើញ
កីឡាករប្រទេសម៉ារ៉ុក Youness Baalla បានធ្វើរឿងស្រដៀង Mike Tyson ដោយបន្លំខាំស្លឹកត្រចៀកកីឡាករណូវែលហ្សេឡង់ David Nyika អំឡុងពេលការប្រដាល់សកលប្រភេទទម្ងន់ធ្ងន់ក្នុងព្រឹត្តិការណ៍អូឡាំពិក។
Baalla បានគេចផុតពីការពិន័យ ដោយសារតែអជ្ញាកណ្ដាលមិនបានឃើញសកម្មភាពខុសឆ្គងរបស់គេ ប៉ុន្តែលទ្ធផលចុងក្រោយ Nyika ជាអ្នកដណ្ដើមបានជ័យជម្នះ។ រូបភាពបែបនេះបានធ្វើគេនឹងឃើញកាលពីប្រកួតឆ្នាំ១៩៩៧ ពេលដែល Tyson ខាំត្រចៀករបស់ Evandor Holyfield។
អំឡុងពេល Baalla ខាំត្រចៀក Nyika បានតវ៉ាជាមួយអជ្ញាកណ្ដាលដែរ តែមិនមានការពិន័យអ្វីទេ ព្រោះតែសកម្មភាពខុសឆ្គងគេចផុតពីភ្នែករបស់អាជ្ញាកណ្ដាល។ ជ័យជម្នះរបស់ Nyika នឹងបន្តដំណើរទៅកាន់វគ្គ៨នាក់ចុងក្រោយ ត្រូវប៉ះជាមួយកីឡាករ Uladzislau Smiahlikau របស់ប្រទេសបេឡារ៉ុស៕