- 2021-07-28 02:46:52
- បាល់ទាត់
ត្រឹមសប្ដាហ៍ទី១០ សុខផេង និង វឌ្ឍនាកា ស្ថិតនៅបញ្ជីប្រជែងស្បែកជើងមាសជាមួយកីឡាករបរទេស
- 2021-07-28 02:46:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមសប្ដាហ៍ទី១០ សុខផេង និង វឌ្ឍនាកា ស្ថិតនៅបញ្ជីប្រជែងស្បែកជើងមាសជាមួយកីឡាករបរទេស
ចន្លោះមិនឃើញ
គិតត្រឹមសប្ដាហ៍ទី១០កីឡាករកម្ពុជា ដែលចូលរួមប្រជែងក្នុងតំណែងអ្នករកគ្រាប់បាល់បានច្រើនគឺ កេវ សុខផេង របស់ វិសាខា រកបាន៨គ្រាប់ និងចាន់ វឌ្ឍនាកា របស់បឹងកេតរកបាន៧គ្រាប់។
ក្នុងការប្រកួតលើកទី៩របស់បឹងកេតម្សិលមិញដែលយកឈ្នះប៉ូលីស២-០នោះ វឌ្ឍនាកា មិនបានរកបានគ្រាប់បាល់ឡើយ ធ្វើឲ្យបញ្ជីអ្នករកបាននៅតែកីឡាករបរទេស ABEE NDJOO របស់អាស៊ីអឺរ៉ុបដដែលរកបានច្រើនជាងគេ១០គ្រាប់ស្មើកីឡាករ PRIVAT របស់ស្វាយរៀង។ យ៉ាងណាបើមើលទៅតាមបញ្ជីអ្នកទាត់បញ្ចូលទីច្រើនគឺមានកីឡាករកម្ពុជាតែពីរនាក់ខាងលើប៉ុណ្ណោះ ខណៈដែល៧នាក់ផ្សេងទៀតជាកីឡាករបរទេស។
គិតត្រឹមសប្ដាហ៍ទី១០ក្រុមកំពូលតារាងនៅតែជា Angkor Tiger ដែលឆ្លងកាត់ការប្រកួតចំនួន១០លើកស្វែងរកពិន្ទុបានចំនួន២០ពិន្ទុ។ តាមពីក្រោយដោយក្រុមវិសាខាលេខ២មាន១៩ពិន្ទុស្មើក្រុមលេខ៣ព្រះខ័នរាជស្វាយរៀងមាន១៩ពិន្ទុស្មើវិសាខា និងចំនួនប្រកួត៩ដូចវិសាខាដែរ៕