• 2021-07-27 06:51:31
  • ព័ត៌មាន

រឿង​រំជួល​ចិត្ត​​ពី​ក្រោយ​រូបភាព អត្តពលិក​ភេទ​ទី​៣​ម្នាក់ហូរ​ទឹក​ភ្នែក​កាត់​ម៉ាស

  • 2021-07-27 06:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ហែល​ទឹក​ចក្រភពអង់គ្លេស Tom Daley បាន​​បញ្ចប់​ការ​រង​ចាំ​អស់​រយៈពេល​១៣​ឆ្នាំ​សម្រាប់​ការ​ឈ្នះ​មេដាយ​​មាស​អូឡាំពិក។

Tom និង​ដៃ​គូ Matty Lee បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ប្រភេទ​កីឡា​​លោត​ទឹក​​ ផ្នែក​បុរស​ជា​គូ​ លើ​វិញ្ញាសា​លោត​១០​ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ។ ក្រោយ​ទទួល​បាន​ជ័យជម្នះ រូបភាព​របស់ Tom សម្រក់​ទឹក​ភ្នែក​ទាំង​សង​ខាង​កាត់​ម៉ាស់​ ធ្វើ​ឲ្យ​មាន​ការ​រំជួល​ចិត្ត​ជា​ច្រើន​ពី​​មនុស្ស​ជុំវិញ​ពិភពលោក។

មូលហេតុ​នៃ​ការ​យំ​​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​ ដោយ​សារ​តែ​គេ​បាន​ប្រើ​ពេល​ដល់​ទៅ​១៣​ឆ្នាំ​ ទើប​អាច​រក​មេដាយ​បាន​នៅ​អូឡាំពិក។ Tom ចូល​លេង​នៅ​អូឡាំពិក​ដំបូង​ក្នុង​អាយុ​១៤​ឆ្នាំ​​នៅ​ព្រឹត្តិការណ៍​ Beijing ២០១៨ ប៉ុន្តែ​មិន​ទទួល​បាន​មេដាយ​ឡើយ។

បន្ទាប់​មក​គេ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធិ​២​គ្រឿង ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង London ២០១២ និង Rio ២០១៦ មុន​ពេល​ឈ្នះ​មេដាយ​មាស​នៅ​តូក្យូ​ឆ្នាំ​នេះ។ សរុប​ជា​រួម​ Tom បាន​ចូល​ប្រកួត​អូឡាំពិក​៤​ដង​ហើយ។

Tom Daley (ឆ្វេង) Matty Lee (ស្ដាំ)

​ក្រោយ​ចប់​ការ​ប្រកួត Tom បាន​និយាយ​ថា គេ​លេង​កីឡា​លោត​ទឹក​នេះ​២០​ឆ្នាំ​មក​ហើយ។ នេះ​ជា​​លើក​ទី​៤​ដែល​បាន​មក​ប្រកួត​នៅ​អូឡាំពិក។ មិនលាក់លៀម Tom ហ៊ាន​ប្រកាស​ថា ខ្លួន​ជា​ភេទ​ទី​៣។ ពេល​ដែល​នៅ​ក្មេង គេ​មិន​ដែល​គិត​ថា គេ​អាច​នឹង​សម្រេច​គោលដៅ​អ្វី​មួយ​ឡើយ ព្រោះ​​ខ្លួន​ជា​ភេទ​ទី​៣។ ក្នុង​នាម​​ជា​ម្ចាស់​មេដាយ​អូឡាំពិក ពេល​នេះ​បាន​បង្ហាញ​ច្បាស់​ថា គេ​អាច​​ឈាន​ដល់​គ្រប់​គោលដៅ៕ ​

ប្រភព៖ Insider ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី