• 2021-07-27 03:34:28
  • ព័ត៌មាន

ម្ចាស់​មេដាយ​មាស​អូឡាំពិក​ហ្វីលីពីន ទទួល​បាន​ប្រាក់រង្វាន់​​ក្បែរ​១​លាន​ដុល្លារ​និង​ផ្ទះ​មួយ​កន្លែង

  • 2021-07-27 03:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី Hidily Diaz បាន​ចារ​ឈ្មោះ​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្រ្ដ​កីឡា​របស់​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​ប្រកួត​ដណ្ដើម​បាន​មេដាយ​មាស​​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​​កាល​ពី​យប់​មិញ។

Diaz ទទួល​បាន​មេដាយ​មាស​​ពី​ប្រភេទ​កីឡា​លើក​ទម្ងន់ វិញ្ញាសារ​នារី​៥៥​គីឡូ​ក្រាម ក្រោយ​យក​ឈ្នះ​កីឡាការិនី​ចិន Liao Qiuyun។ នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៩៧​ឆ្នាំ​ ដែល​ហ្វីលីពីន​រង​ចាំ​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក។

តាម​រយៈ​​ការ​សាង​ជា​ប្រវត្តិសាស្រ្ដ​នេះ Diaz នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​៦៦​ម៉ឺន​ដុល្លារ និង​ផ្ទះ​មួយ​កន្លែង​ផង​ដែរ​ពី​រដ្ឋាភិបាល។ មុន​ការ​ប្រកួត​ គណៈកម្មការ​កីឡា​ហ្វីលីពីន​បាន​ធានា​​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​​២០​ម៉ឺន​ដុល្លារ សម្រាប់​អត្តពលិក​រូបណាឈ្នះ​​មេដាយមាសអូឡាំពិក។​ សរុប​ប្រាក់​រង្វាន់ Diaz គ្រោង​នឹង​ទទួល​បាន​ក្បែរ​១​លាន​ដុល្លារ​ទៅ​ហើយ។

កាល​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង Rio ប្រទេស​ប្រេស៊ីល Diaz ក៏​ដណ្ដើម​បាន​មេដាយ​ប្រាក់ផង​ដែរ។ ហ្វីលីពីន​ចូល​ប្រកួត​ក្នុង​​អូឡាំពិក​​ដំបូង​​នៅ​ឆ្នាំ​១៩២៤ ពេល​ដែល​អត្តពលិក David Nepomuceno បង្ហាញ​ខ្លួន​ក្នុង​កីឡា​រត់​ប្រណាំង​ចម្ងាយ​១០០​និង​២០០​ម៉ែត្រ៕ ​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់