• 2021-07-26 03:49:44
  • បាល់ទាត់

កាក់កបណាស់! ណុប តុលា នៅ​តែ​អាច​បន្តរកគ្រាប់បាល់បាន

  • 2021-07-26 03:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួបជាមួយក្រុមបាតតារាងសូលទីឡូអង្គរ កាលពីថ្ងៃទី២៤ ខែកក្ដដា កន្លងទៅកីឡាករ​ ណុប តុលា នៅតែបន្តរកគ្រាប់បាល់បាន​ ពោលគឺ​បីគ្រាប់ហើយឱ្យ​ណាហ្គាវើលដ៍ក្នុងនាមជាខ្សែប្រយុទ្ធ​ ហើយ​មួយ​គ្រាប់​នេះ​គេ​ធ្វើ​បាន​នៅ​នាទី​៧៣។

អំឡុង​ពេល​នោះ​លេង​មិនទាន់​ក្ដៅ​សាច់​ដុំ​ផង នៅតង់ទី១ត្រឺម​តែ​៤នាទីប៉ុណ្ណោះ ក្រុមម្ចាស់ផ្ទះ​សូលទីឡូអង្គរ ​បានដាក់​១គ្រាប់នាំមុខ ១-០ ដោយកីឡាករ ណង វីលីក។ រហូតដល់នាទី២៨ កីឡាករ​ រដ្ឋ សំណាង រកបានមួយគ្រាប់ទៀត ចប់តង់ទី១ ម្ចាស់ផ្ទះនាំមុខ ២-០។ ចូលតង់ទី២​ប្រធាន​ក្រុម គួច សុគុម្ភៈ របស់​ណាហ្គា​រកបានមួយគ្រាប់​គានៅនាទី៤៨ ប៉ុន្តែនៅនាទី៥៩ កីឡាករ​ ណង វីលីក របស់​សូលទីឡូបាន​​បន្ថែមមួយគ្រាប់ទៀត ធ្វើឱ្យ​ម្ចាស់ផ្ទះបន្តនាំមុខ ៣-១។

លុះរហូតដល់នាទី៧៣ ទើបខ្សែប្រយុទ្ធចំណូលថ្មីរបស់លោក មាស ចាន់ណា ណុប តុលា រកបានមួយគ្រាប់បន្ថែម​ និងចុងក្រោយធ្វើបានតាមស្មើដោយខ្សែការពារ នេន សុធារ័ត្ន នៅនាទី៩០+៤។

ចប់ការប្រកួតក្រុមជើងខ្លាំងណាហ្គាវើលដ៍ បាន​ត្រឹម​ស្មើជាមួយម្ចាស់ផ្ទះ ៣-៣ មាន១៨​ពិន្ទុ​ ឈរ​លេខ​រៀង​ទី៤បណ្ដោះអាសន្ន ក្រោយឆ្លងកាត់៩ប្រកួតនៃការ​ប្រកួត​ដណ្ដើម​ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល​២០២១​​។ ចំណែក​សូលទីឡូអង្គរ​វិញ ទើប​មាន​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​៩​ប្រកួត ពោលគឺ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​ឡើយ​ទេ។

ចំណែក​ពីរ​គ្រាប់​ទៀត​របស់​អតីត​ខ្សែ​ការពារ​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង និង​ជម្រើស​ជាតិ​កម្ពុជា​ រក​បាន​​លើ​ក្រុម​អាស៊ីអឺរ៉ុប​យូណាធីត និង​អង្គរថាយហ្គឺរ។

ឆ្លងកាត់១០ប្រកួតកន្លង​មក​នេះ លេខ១នៅតែជា​ក្រុម​ខ្លាំង​​អង្គរ​ថាយ​ហ្គឺរ មាន២០ពិន្ទុ លេខ២ និង​លេខ៣ បានលើក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង មាន១៩ពិន្ទុ ក្រោយឆ្លងកាត់ ៩ ប្រកួត​ដូចគ្នា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់