• 2021-07-26 02:07:49
  • បាល់ទាត់

Oleg ៖ បន្ទាប់​ពី​ប្រកួត​នេះ​ទៅ​​ ភ្នំពេញ​​ក្រោន ​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន​

  • 2021-07-26 02:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Oleg Starynski គ្រូ​បង្វឹក​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ជឿជាក់​ថា ក្រោយ​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​៣-៣ ទល់​ក្រុម​វិសាខា​កាល​ពី​ចុង​សប្ដាហ៍​ក្រុម​របស់​ខ្លួន​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន។

​​ក្រុម​ភ្នំពេញ​​ក្រោន​បាន​របូត​៣​ពិន្ទុ​នៅ​ចុង​ម៉ោង ដោយ​សារ​វិសាខា​បាន​តាម​ស្មើ​​៣-៣​ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​១០​នៅ​ទឹក​ដី​ RSN ​។ ការ​បាត់​បង់​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​​គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ​ថា «វាជាការប្រកួត​ដែល​លំបាក​និង​មាន​ការ​ប្រជែង​គ្នាខ្លាំង។ នេះគឺជាការប្រកួតដែលប្រើប្រាស់កាយសម្បទាខ្លាំង​ ក្រុម​របស់​យើង​បាន​ឈ្នះ​រាល់​ការ​ប្រជែង​ក្នុង​ការ​ប្រកួត​នេះ​ច្រើន ខ្ញុំសប្បាយចិត្តចំពោះការ​ខិតខំ​ប្រឹងប្រែងរ​បស់​កីឡាករ​នៅ​លើ​ទីលាន​។ ជា​ការ​ពិត​ណាស់​យើង​ក៏​មិន​សប្បាយ​ចិត្ត នៅពេល​ដែល​យើង​របូត​គ្រាប់បាល់​ចុងម៉ោង​ យើង​នឹង​បន្ត​ធ្វើ​ការ​បន្ថែម​ទៀត​ជាមួយ​នឹង​បទ​ពិសោធ​ថ្មី​នេះ​។ បន្ទាប់​ពីការ​ប្រកួត​នេះ​ទៅ​ភ្នំពេញក្រោន នឹងកាន់តែខ្លាំងជាងមុន»។

​រំលឹក​ថា ការ​​ប្រកួត​នោះ​ប្រសិន​បើ​ភ្នំពេញ​ក្រោន​បាន​៣​ពិន្ទុ​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាគ​រយ​កាន់​តែ​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​លីគ​រដូវ​កាល​នេះ។ ​ទោះ​ជា​យ៉ាង​ណា​​ភ្នំពេញ​ក្រោន​នៅ​តែ​មាន​ប្រៀប​ដដែល ​ក្នុង​ការ​ឈ្នះ​ពាន​ដោយ​សារ​ពួក​គេទើប​តែ​លេង​​បាន៧​​ប្រកួត​​ជា​មួយ​ពិន្ទុ​បច្ចុប្បន្ន​១៧​​ពិន្ទុ ខណៈ​ក្រុម​លេខ​១​ Angkor Tiger ឆ្លង​កាត់​១០​ប្រកួត​មាន​២០​ពិន្ទុ៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី