• 2021-07-23 07:44:25
  • បាល់ទាត់

​ហេតុ​ផល​សំខាន់​២​​នេះ​ធ្វើ​ឲ្យ​​ភ្នំពេញ​ក្រោន​ ​អាច​​មាន​ភាគ​រយ​ច្រើន​​​ជាង​វិសាខា

  • 2021-07-23 07:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន នឹង​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ខ្លាំង​ វិសាខា​ សម្រាប់ការ​ប្រកួត​​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១០​ស្អែក​នេះ​​នៅ​ទឹក​ដី RSN វេលា​ម៉ោង​៦​ល្ងាច។ យ៉ាង​ណា​ជំនួប​នេះ​ប្រិយមិត្ត​ពិត​​ជា​ដឹង​​ហើយ​ថា ​​ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ ប៉ុន្តែ​ក្រោម​ហេតុ​ផល​ពីរ​នេះ​​ទំនង​​ជា​អាច​ឲ្យ​​ភ្នំពេញ​ក្រោន​មាន​ប្រៀប​​ជាង​​វិសាខា។

១-​ពិន្ទុ​បច្ចុប្បន្ន​៖ បើ​មើល​​ទៅ​លើ​ពិន្ទុ​ភ្នំពេញ​ក្រោន​មាន​១៦​ពិន្ទុ​ចាញ់​វិសាខា​២​ពិន្ទុ ប៉ុន្តែ​ពួកគេ​នៅ​សល់​​​២​​ប្រកួត​ក្នុង​ដៃ ដែល​ពី​រប្រកួត​នោះ​សុទ្ធ​តែ​ប៉ះ​​ក្រុម​ដែល​គេ​អាច​មាន​សង្ឃឹម​យក​បាន​៣​ពិន្ទុ​បើ​មើល​ទៅ​លើ​កម្រិត​សមត្ថភាព​បច្ចុប្បន្ន​គឺ​ទ័ព និង​ប៉ូលីស ដូច្នេះ​ឱកាស​កាន់​កាប់​កំពូល​តារាង​​សម្រាប់​​ក្រោន​មិន​លំបាក​ឡើយ​។ បើ​មើល​ទៅ​លើ​ពិន្ទុ​នេះ​ភ្នំពេញ​ក្រោន​គ្រាន់​តែ​លេង​ការពារ​ហើយ​វាយ​បក​ នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ ពី​​​ព្រោះ​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា កម្រិត​នៃ​ការ​វាយ​បក​របស់​ភ្នំពេញ​ក្រោន​ល្អ​កម្រិត​ណា​។ ពោល​គឺ​ការ​វាយបក​មាន​ភាព​លឿន និង​ច្បាស់​។​ ​ការ​លេង​មិន​ប្រឹង​ប្រយុទ្ធ​ដៃគូ ​រង់​ចាំ​ឱកាស​វាយ​បក​នេះ​អាច​ថា​ជា​ការ​ចំណេញ​មួយ​យ៉ាង​ច្រើន​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោន​បាត់​ទៅហើយ​។

២-​កត្តា​ទីលាន​៖ ចំណុច​នេះ​ក៏​សំខាន់​ផង​ដែរ ពី​ព្រោះ​ទីលាន​ដែល​កីឡាករ​ហ្វឹកហាត់​រាល់​ថ្ងៃ​អាច​និយាយ​​បាន​ថា ចង់​មិន​ចង់​កីឡាករ​នឹង​យល់​ដឹង​ច្បាស់​ពី​កម្រិត​ស្មៅ និង​ខ្យល់អាកាស​ជុំ​វិញ​ខ្លួន​។ ​​វា​អាច​បង្កើន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​បោះបាល់ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

​ទាក់​ទង​ការ​​ប្រកួត​ខាង​លើ​នេះ​ដែរ​កីឡាករ ​កែវ សុខផេង របស់​វិសាខា​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ជា​ការ​ប្រកួត​ដ៏​សំខាន់ ​ពី​ព្រោះ​ក្រុម​របស់​គេ​បាន​តាំង​ចិត្ត​រួច​ហើយ​ថា នឹង​ឈ្នះ​ការ​ប្រកួត​ចំនួន​៤​ ​​ដែល​នៅ​សល់​សម្រាប់​ជើង​ទី​១​ មិន​ថា​ការ​ប៉ះ​ក្រុម​ណា​ឡើយ​។​ ហេតុ​ផល​គឺ​ជា​​ដំណើរ​ទៅ​កាន់​ជើង​ឯក ដែល​គេ​ខាន​ឈ្នះ​៣​ឆ្នាំ​មក​ហើយ​។

​ចំណែក​ខាង​​ភ្នំពេញ​ក្រោន​លោក Oleg គ្រូ​​បង្វឹក​បាន​ឲ្យ​ដឹង​ដែរ​ថា វិសាខា​ជា​ក្រុម​ដែល​លេង​មាន​ការ​គ្រប់គ្រង​បាល់​ល្អ មាន​កីឡាករ​ល្អ​ច្រើន​។ លោក​មើល​ឃើញ​ថា វិសាខា ក៏​ជា​ក្រុម​ដែល​មាន​ការរៀបចំ​បាន​ល្អ​​ និង​បង្ហាញ​ចេញ​នូវ​ការ​លេង​​បាន​ល្អ ​ព្រម​ទាំង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​។

​និយាយ​ពី​ប្រវត្តិ​ប៉ះ​គ្នា​វិញ​គិត​ចាប់​ពី​ឆ្នាំ​២០១៨មក​សម្រាប់ការ​ប្រកួត​ផ្លូវ​ការ​​មិន​ដែល​ឈ្នះ​វិសាខា​ឡើយ ក្នុង​ចំណោម​ការ​ប៉ះ​គ្នា​​ចំនួន​៦​លើក​ពោល​គឺ​វិសាខា​ឈ្នះ​៣​និង​ស្មើ​គ្នា​ចំនួន​៣​លើក​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី