• 2021-07-22 07:23:32
  • បាល់ទាត់

អ៊ុំ វិចិត្រ ថា​បើ​សិន​ឈ្នះ​វិសាខា​ចុង​សប្ដាហ៍​នេះ​​ឱកាស​បាន​ពាន​មាន​ដល់​៧០ទៅ៨០​%

  • 2021-07-22 07:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ភ្នំពេញ​ក្រោន អ៊ុំ វិចិត្រ ​​ជឿ​ថា​ប្រសិន​បើ​ឈ្នះ​វិសាខា​នៅ​ចុង​សប្ដាហ៍​នេះ​ក្រុម​ខ្លួន នឹង​អាច​ឆ្ពោះ​ទៅ​រក​​ជើង​ឯក​រដូវ​កាលនេះ​ខ្ពស់​ ដែល​មាន​រហូត​ដល់​ទៅ​៧០​ទៅ​៨០​​%​។

​​ចុង​សប្ដាហ៍​នេះ​វេលា​ម៉ោង​​៦​ល្ងាច​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន នឹង​បើក​ទ្វារ​ផ្ទះ​​​ទទួល​ក្រុម​ខ្លាំង​វិសាខា​ក្នុង​ជំនួប​សប្ដាហ៍​ទី​៧​របស់​ខ្លួន​នៃ​ពាន​រង្វាន់​លីគ​កំពូលកម្ពុជា​។ យ៉ាង​ណា​អ្នក​ចាំទី​ធ្លាប់​មាន​បទ​ពិសោធ​​ច្រើន​ខាង​លើ​​មាន​ជំនឿ​ចិត្ត​ថា ក្រុម​របស់​ខ្លួន​នឹង​ធ្វើបាន​ល្អ​។ សមត្ថភាព​របស់​វិសាខា​ពិត​ជា​មិន​ធម្មតា ប៉ុន្តែ​ក្រុម​កីឡាករ​របស់​ភ្នំពេញ​ក្រោន​ទាំង​អស់​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ស្វែង​រក​ជ័យជម្នះ។

អតីត​អ្នក​ចាំ​ទី​ទ័ព​ដដែល​បញ្ជាក់​ថា ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ​ពិត​ជា​សំខាន់​ខ្លាំង​មែន​ទែន ពី​ព្រោះ​គេ​គិត​ថា បើ​សិន​ឈ្នះ​វិសាខា​ទៀត​ក្រុម​របស់​គេ​នឹង​ធ្វើ​ដំណើរ​កាន់​តែ​​កៀក​​ទៅ​រក​ពាន​រង្វាន់​។ ភ្នំពេញ​ក្រោន​នៅ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​គឺ​ប៉ះ​ប៉ូលីស និង​ទ័ព​​ ខណៈ​ដែល​បច្ចុប្បន្ន​​ក្រុម​មួយ​នេះ​មិន​ទាន់​បរាជ័យ​ឡើយ​ពោល​គឺ​ឈ្នះ​៥​ស្មើ​១​មាន​១៦​ពិន្ទុ។ ចំណែក​វិសាខា​ក្រុម​លេខ​ពីរ​បច្ចុប្បន្ន​មាន​១៨​ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​៨​​សប្ដាហ៍​ពោល​គឺ​ឈ្នះ​៥​ស្មើ​៣៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់