• 2021-07-20 02:12:25
  • បាល់ទាត់

ខ្លា​ចាស់ Alves ​នឹង​ដឹក​នាំ​កូន​ក្រុម​ប្រេស៊ីល ​នៅ​អូឡាំពិក​ប្រទេស​ជប៉ុន​

  • 2021-07-20 02:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណើរ​អាជីព​បាល់ទាត់​របស់​ខ្សែ​ការពារ Dani Alves ​នៅ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​ប្រជែង​នោះ​ទេ ដោយ​រូបគេ​នឹង​បន្ដ​ដឹក​នាំ​ប្អូន​ៗ​ប្រេស៊ីល ​ដណ្ដើម​មេដាយ​មាស​អូឡាំពិក​នៅ​ជប៉ុន​ថែម​ទៀត។

​វ័យ​៣៨​ឆ្នាំ ​និង​លេង​បាល់ទាត់​១៧​ឆ្នាំ​ជាមួយ​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន ​បាន​ធ្វើ​ឱ្យ Alves ​ទទួល​បាន​ទំនុក​ចិត្ត​ពី​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល ​ក្នុង​ការ​ជ្រើសរើស​រូបគេ​ជា​ប្រធាន​ក្រុម U23 ​លេង​ព្រឹត្តិ​ការណ៍​អូឡាំពិក​នា​ប្រទេស​ជប៉ុន​ហើយ។ អតីត​កីឡាករ Barcelona ​រូប​នេះ ​នឹង​ចាប់​គូ​ជាមួយ​កីឡាករ​ឆ្នើម​ៗ​ដទៃ​ដូចជា ខ្សែ​ប្រយុទ្ធ Richarlison ​របស់ Everton ​ខ្សែ​បម្រើ Reinier ​របស់ Real Madrid (Dortmund ​ខ្ចី​ជើង​) ​និង Matheus Cunha ​របស់ ​Hertha BSC ​ជា​ដើម។

ដោយ​ការ​ប្រកួត U23 ​នៅ​អូឡាំពិក​នេះ ​ត្រូវ​បាន​បែងចែក​ជា​៤​ពូល ​ក្នុង​មួយ​ពូល ​មាន​៤​ក្រុម។ ​ប្រេស៊ីល ​ស្ថិត​នៅ​ពូល D ​ជាមួយ​អាល្លឺម៉ង់ ​កូតឌីវ័រ ​និង​អារ៉ាប់​ប៊ីសាអូឌីត។ ​ការ​ប្រកួត​នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​២២​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ​ត​ទៅ៕

ប្រភព៖ Marca អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទថ្មី