• 2021-07-14 04:21:29
  • បាល់ទាត់

ស្ងាត់ៗ Mourinho យក​បាន​អ្នក​ចាំ​ទី​ដៃ​​ទី​មួយ​របស់​ព័រទុយហ្គាល់​ទៅ​លេង​នៅ Roma បាត់

  • 2021-07-14 04:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Roma បាន​ចុះ​កុងត្រា​ផ្ទេរ​យក​អ្នក​ចាំ​ទី​សញ្ជាតិ​ព័រទុយហ្គាល់ Rui Patricio បាន​​សម្រេច​ហើយ​ពី​ក្លឹប Wolves។

ការ​ផ្ទេរ​ Patricio មក​​កាន់ Roma ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន៩,៨​លាន​ផោន ជាមួយ​កុងត្រា​៣​ឆ្នាំ។ Patricio វ័យ​៣៣​ឆ្នាំ​​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​លោក Jose Mourinho នាំ​ចូល ចាប់​តាំង​ពី​​លោក​​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​របស់ Roma កាល​ពី​ខែ​ឧសភា។

និយាយ​លើ​វិបសារ​របស់​ក្លឹប​​អ្នក​ចាំ​ទី​ដៃ​​ទី​មួយ​របស់​ព័រទុយហ្គាល់​បាន​និយាយ​ថា គេ​រីករាយ​ដើម្បី​ជួយ​ក្លឹប​ឈាន​ទៅ​ដល់​គោលដៅ​ដែល​ចង់​បាន។ Mourinho ជា​គ្រូ​អស្ចារ្យ​ម្នាក់​ក្នុង​លោក ហើយ​ពិត​ជា​រំភើប​​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​មួយ​លោក។

​Patricio ចូលរួម​ជាមួយ Wolves កាល​ពី​ឆ្នាំគ​២០១៨ ក្រោយ​ចាកចេញ​ពី Sporting។ នៅ​ជាមួយ​ក្លឹប​នៅ​អង់គ្លេស​ គេ​​បង្ហាញ​ខ្លួន​បាន​១៣៥​ប្រកួត និង​ធ្លាប់​ជួយ​ក្រុម​បាន​លេង​នៅ Europa League កាល​ពី​រដូវ​កាល​២០១៩-២០៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់