• 2021-07-12 01:31:49
  • បាល់ទាត់

Southgate ៖​ខ្ញុំ​ជា​អ្នក​រើស​ពួកគេ​ឱ្យ​ទាត់ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​បរាជ័យ​នេះ​

  • 2021-07-12 01:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​អ៊ីតាលី​ទៅ​ហើយ ​ដោយ​បាល់​ប៉េណាល់ទី ​៣-២ ​ក្រោយ​ពី​លេង​ស្មើ​គ្នា ១-១ ​រយៈ​ពេល​១២០​នាទី។

​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ ​ក្រុម​អង់គ្លេស​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​មែនទែន ​ក្រោយ​ពី​បើក​ការ​នាំ​មុខ​លើ​អ៊ីតាលី​បាន​មុន ​នៅ​ត្រឹម​នាទី​ទី​២​ដើម​តង់​ទី​១ ​ដោយ Luke Shaw ​។ យ៉ាងណាមិញ ​នាំ​មុខ​១​គ្រាប់​នេះ​ហើយ ​អង់គ្លេស​រង​សម្ពាធ​ច្រើន ​ដោយសារ​តែ​អ៊ីតាលី​ព្យាយាម​សម្រុក​វិញ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់។ ជា​លទ្ធផល​ឃើញ​ថា​នៅ​នាទី​៦៧ ​Bonucci ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ​ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ ​ហើយ​ម៉ោង​បន្ថែម​១៥​នាទី​ចំនួន​២​ដង​ទៀត​ក៏​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ដែរ។

​ឈាន​ចូល​ដល់​វគ្គ​ប៉េណាល់ទី​វិញ ​អ៊ីតាលី​ធ្វើ​បាន​ល្អ​ជាង​អង់គ្លេស។ ​ក្រុម​របស់​លោក Southgate ​៣​នាក់​ចុង​ក្រោយ ​ប៉េណាល់ទី​មិន​ចូល​ទាំង​៣​នាក់​តែ​ម្ដង។ ​ដោយ Rashford ​, Sacho ​និង Saka ​ដែល​ជា​កីឡាករ​វ័យ​ក្មេង​ទាំង​៣ ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​និង​ធ្វើ​ឱ្យ​អង់គ្លេស​ចាញ់​ប៉េណាល់ទី​កាត់​សេចក្ដី​ក្នុង​លទ្ធផល ​៣-២។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​លោក Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​៖ “នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ។ ​ខ្ញុំ​ជា​អ្នក​រើស​ពួកគេ​ក្នុង​ការ​ទាត់​ប៉េណាល់ទី​នេះ។ ​ខ្ញុំ​បាន​ប្រាប់​ទៅ​កីឡាករ​ថា ​យើង​ចាញ់ ​និង​ឈ្នះ​ជាមួយ​គ្នា​ជា​ក្រុម។ ​Saka ​បាន​ទាត់ ​ខ្ញុំ​ជា​អ្នក​រើស ​វា​មិន​មែន​ជា​រឿង​ទៅ​បន្ទោស Marcus ​ឬ Jadon ​នោះ​ទេ។ ​ខ្ញុំ​ជា​អ្នក​មើល​ពួកគេ​ហ្វឹកហាត់​រាល់​ថ្ងៃ”៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី