- 2021-07-09 03:12:39
- បាល់ទាត់
អាជ្ញាកណ្ដាលមានជាងគេលើលោក នឹងកាត់សេចក្ដី Final រវាងអង់គ្លេសនិងអ៊ីតាលី
- 2021-07-09 03:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាកណ្ដាលមានជាងគេលើលោក នឹងកាត់សេចក្ដី Final រវាងអង់គ្លេសនិងអ៊ីតាលី
ចន្លោះមិនឃើញ
លោក Bjorn Kuipers ដែលជាអាជ្ញាកណ្ដាលមានជាងគេលើកលោក នឹងត្រូវកាត់សេក្ដីក្នុងការប្រកួត Euro ផ្ដាច់ព្រ័ត្រជំនួបរវាងអង់គ្លេសនិងអ៊ីតាលី នៅរាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទសប្ដាហ៍នេះ។
អង់គ្លេសបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះដាណឺម៉ាក ២-១ នៅម៉ោងបន្ថែមក្នុងកីឡដ្ឋាន Wembley។ សម្រាប់អ៊ីតាលីវិញបានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីលើអេស្ប៉ាញ ៤-២។
លោក Bjorn Kuipers សញ្ជាតិហូឡង់ដែលសេចក្ដីរាយការណ៍កាលពីប៉ុន្មានឆ្នាំមុនមានទ្រព្យ១១,៥លានផោននោះនឹងត្រូវឈរក្នុងទីលានដើម្បីកាត់សេចក្ដីការប្រកួតផ្ដាច់ព្រ័ត្រ។ លោកKuipers ដែលជាសហស្ថាបនិកនៃផ្សារទំនើប Jumbo Kuipers ក្នុងប្រទេសហូឡង់បានសិក្សាបញ្ចប់ផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យ Radboud។
Kuipers ក៏នឹងមានក្រុមអាជ្ញាកណ្ដាលផ្សេងទៀតដើម្បីជួយមានដូចជាលោក Sander van Roekel និង Erwin Zeinstra សញ្ជាតិហូឡង់ជាអាជ្ញាកណ្ដាលខ្សែបន្ទាត់។ លោក Carlos Del Cerro Grande សញ្ជាតិអេស្ប៉ាញជាមន្ត្រីអាជ្ញាកណ្ដាលទី៤ និងលោក Bastian Dankert សញ្ជាតិអាល្លឺម៉ង់ជាអាជ្ញាកណ្ដាលផ្នែក VAR៕