- 2021-07-09 03:02:20
- បាល់ទាត់
ប្រធានាធិបតីប្រេស៊ីល ថាប្រេស៊ីលនឹងឈ្នះអាហ្សង់ទីន ៥-០ នៅ Copa
- 2021-07-09 03:02:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីប្រេស៊ីល ថាប្រេស៊ីលនឹងឈ្នះអាហ្សង់ទីន ៥-០ នៅ Copa
ចន្លោះមិនឃើញ
លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានជឿជាក់ក្រុមសាំបានឹងអាចយកឈ្នះលើក្រុមអាហ្សង់ទីនបាន ក្នុងលទ្ធផល ៥-០ ឯណោះនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America នាព្រឹកថ្ងៃអាទិត្យនេះ។
ដំបូងឡើយពានរង្វាន់ Copa នេះត្រូវធ្វើឡើងនៅអាហ្សង់ទីន និងកូឡុំប៊ីទេ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ទើបបណ្ដាលឱ្យប្រទេស២នេះដកខ្លួនធ្វើជាម្ចាស់ផ្ទះវិញ។ ក្រោយពីដកខ្លួនទៅ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ក៏បានសម្រេចយកប្រេស៊ីលធ្វើជាម្ចាស់ផ្ទះវិញ។ ខណៈដែលក្រុមមួយនេះក្នុងនាមជាម្ចាស់ផ្ទះធ្វើបានល្អណាស់ ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ះជាមួយក្រុមអាហ្សង់ទីននៅថ្ងៃអាទិត្យនេះហើយ។
មុនការប្រកួតនោះចាប់ផ្ដើម លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលបាននិយាយថា៖ “ប្រេស៊ីលនឹងឈ្នះ ៥-០”។ សម្ដីក៏ខ្លីមួយនេះ លោកប្រធានាធិបតីបាននិយាយអំឡុងពេលជួបប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតនៅអាមេរិកខាងត្បូងនេះ។ ដោយលោកមានទំនុកចិត្តខ្ពស់ថាប្រេស៊ីលនឹងធ្វើបានសម្រេចសម្រាប់អ្នកគាំទ្រមិនខាន៕