• 2021-07-08 08:11:54
  • បាល់ទាត់

គ្រូ​ទាយ​ច្បាស់! Jose Mourinho ​រើស​ក្រុម​ណា ​រវាង​អង់គ្លេស ​និង​អ៊ីតាលី?

  • 2021-07-08 08:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​ទាយ​ពិត​ជា​ច្បាស់​មែន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Euro 2020 ​នេះ តាំង​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មក​ម្ល៉េះ ហើយ​យប់មិញ​នេះ​ទៀត​សោត​ក៏​លោក​ច្បាស់​ដែរ។

​មុន​ការ​ប្រកួត​រវាង​អង់គ្លេស ​និង​ដាណឺម៉ាក ​លោក Jose ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខុស​គេ​ថា​អង់គ្លេស​ត្បិត​តែ​ឃើញ​ល្អ​ៗ​មែន ប៉ុន្តែ​ប៉ះ​ដាណឺម៉ាក​ដែល​យក​បេះ​ដូង​មក​លេង គឺ​មិន​ងាយ​ឈ្នះ​ទេ។ ​ហើយ​ជាក់​ស្ដែង គឺ​ពិត​ជា​មិន​ងាយ​មែន ​បើ​សិន​មិន​មាន​បាល់​ពិន័យ​១១​ម៉ែត្រ​ទេ ​នោះ​អង់គ្លេស​ទំនង​ជា​នឹង​ត្រូវ​ទាត់​កាត់​សេចក្ដី​យក​អ្នក​ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី​ទៅ​ហើយ។ ចំពោះ​បាល់​ប៉េណាល់ទី​នោះ ក៏​លោក​មើល​ឃើញ​ថា​មិន​សម​ឱ្យ​ដែរ តែ​រឿង​អង់គ្លេស​ឈ្នះ​លោក​យល់​ស្រប ព្រោះ​អង់គ្លេស​លេង​បាន​ល្អ​ជាង​មែន ប៉ុន្ដែ​គួរ​ឈ្នះ​ដោយ​វិធី​ផ្សេង​មិន​មែន​ប៉េណាល់ទី​បែប​នេះ​ទេ។

​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ ​លោក Jose ​ក៏​បាន​ជ្រើស​រើស​អង់គ្លេស​ទៀត។ ​លោក​បាន​និយាយ​ថា​អង់គ្លេស​មាន​ប្រៀប​ជាង​អ៊ីតាលី​ត្រង់​លេង​នៅ​ទឹក​ដី Wembley ​របស់​ខ្លួន។ នេះ​ជា​ឱកាស​របស់​អង់គ្លេស ​ដែល​បញ្ចប់​កំណត់ត្រា​មិន​ឈ្នះ​ពាន​សោះ​៥៥​ឆ្នាំ​មក​នេះ​ហើយ។ ​ប្រសិន​បើ​អង់គ្លេស ​មិន​អាច​ចាប់​ឱកាស​នេះ​បាន​ទេ ​បណ្ដោយ​ឱ្យ​អ៊ីតាលី​លើក​ពាន​វិញ ​នោះ​វា​នឹង​ក្លាយ​ជាការ​ខក​ចិត្ត​ទ្វេរ​ដង​ហើយ​សម្រាប់​អ្នក​គាំទ្រ​អង់គ្លេស។

អ្នក​ចាត់ការ​ថ្មី​របស់​ក្លឹប Roma ​បាន​បន្ដ​ទៀត​ថា​ទំនួប​អង់គ្លេស​និង​អ៊ីតាលី​នេះ ​គឺ​ជា​ជំនួប​ល្អ​មើល​បំផុត​ហើយ ​លោក​កំពុង​រង់ចាំ​ទស្សនា​ផង​ដែរ ព្រោះ​អ៊ីតាលី​មាន​ទម្រង់​លេង​ល្អ ​មិន​ទាន់​បរាជ័យ​៣៣​ឆ្នាំ​ប្រកួត​មក​ហើយ៕

រូបភាពផ្ដល់សិទ្ធិ៖ AFP

ប្រភព៖ Talk Sport អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទថ្មី