• 2021-07-07 04:06:44
  • បាល់ទាត់

Messi ប្រឹង​អស់​ហើយ​លេង​ទាំង​ឈាម​ជើង ឲ្យ​តែ​ក្រុម​បាន​ឡើង​ផ្ដាច់ព្រ័ត្រព្រោះ​តែ​ក្ដី​បំណង

  • 2021-07-07 04:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម Lionel Messi បាន​រួម​ចំណែក​យ៉ាង​ធំ​ជួយ​អាហ្សង់ទីន​យក​ឈ្នះ​កូឡំប៊ី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Copa America។

Lautara Martinez ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​អាហ្សង់ទីន មុន​ពេល​ Luiz Diaz ទាត់​ចូល​តាម​ស្មើ​ឲ្យ​កូឡំប៊ី​វិញ។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​តស៊ូ​គ្នា​រហូត​ដល់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ចុងក្រោយ​អាហ្សង់ទីន​បាន​យក​ឈ្នះ​កូឡំប៊ី ៣-២។

ក្នុង​ការ​ប្រកួត គេ​មើល​ឃើញ​ប្រឹង​លេង​ទាំង​ឈាម​ជើង​ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ Frank Fabra របស់​កូឡំប៊ី។ ក្ដី​ស្រមៃ​ធំ​របស់ Messi គឺ​ចង់​ជួយ​អាហ្សង់ទីន​លើក​ពាន Copa America នេះ​ឲ្យ​បាន​ម្ដង​មុន​ពេល​ចូលនិវត្តន៍។

​​Messi បាន​ខកខាន​ឱកាស​​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ៣​ដង​ទៅ​ហើយ។ លើក​​ដំបូង​ក្នុង​ឆ្នាំ​២០០៧ ចាញ់​ប្រេស៊ីល បន្ទាប់​មក​ឆ្នាំ២០១៥-២០១៦ ចាញ់​ឈីលី​ទាំង​ពីរ​ដង ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ម្ដង​ទៅ​ហើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី