• 2021-07-07 03:16:46
  • បាល់ទាត់

ក្ដៅៗ! ដូច​ការ​គិត​ អាហ្សង់ទី​នឡើង​ទៅ​ជួប​ប្រេស៊ីល​វគ្គ​ផ្ដាច់ព្រ័ត្រ Copa ក្រោយ​ឈ្នះ​កូឡំប៊ី

  • 2021-07-07 03:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហ្សង់ទី​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន Copa America ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​កូឡំប៊ី ដោយ​បាល់​ប៉េណាលទី​កាត់​សេចក្ដី​មុន​នេះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​បញ្ចប់​លទ្ធផល​៩០​នាទី​បាន​ត្រឹម​ ១-១ ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ទាត់​ប៉ណាល់ទី​កាត់​សេចក្ដី។ តាម​រយៈ​បាល់​ប៉េណាល់ទី​អាហ្សង់ទីន​បាន​យក​ឈ្នះ​៣-២ បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

អាហ្សង់ទីន​នឹង​ឡើង​ទៅ​ជួប​ប្រេស៊ីល​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី​ ១១ ខែ កក្កដា ឆ្នាំ ២០២១។ ជំនួប​ចុងក្រោយ​រវាង​​អាហ្សង់ទីន​និង​ប្រេស៊ីល​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America គឺ​នៅ​ឆ្នាំ​២០០៧។ កាល​នោះ​ប្រេស៊ីល​ឈ្នះ ៣-០ ​ក្លាយ​ជា​ម្ចាស់​ពាន៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់