• 2021-07-06 06:52:39
  • បាល់ទាត់

បើ​មែន​ពិត​ជា​ល្អ​មើល! Neymar ថា ចង់​ជួប​ក្រុម​របស់ Messi នៅ​ Final ពាន Copa America

  • 2021-07-06 06:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Neymar បាន​និយាយ​ថា គេ​សង្ឃឹម​​នឹង​ជួប​អាហ្សង់ទីន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ពាន Copa America ហើយ​ពេល​នោះ​ប្រេស៊ីល​នឹង​លើក​ពាន។

ប្រេស៊ីល​បាន​យក​ឈ្នះ​ប៉េរូ​កាល​ពី​ព្រឹក​មិញ ១-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ទីក្រុង Rio de Janerir។ អរគុណ​ដល់​​គ្រាប់​បាល់​របស់ Lucas Paqueta នៅ​នាទី​៣៥ ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្តរូម​ក្រុម Neymar។

ជំនួប​រវាង​កូឡំប៊ី​និង​អាហ្សង់ទីន​ត្រូវ​លេង​នៅ​ព្រឹក​ស្អែក ដើម្បី​រក​មួយ​ក្រុម​ទៅ​ប៉ះ​ប្រេស៊ីល​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពី​ព្រឹក​មិញ Neymar បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​ជួប​អាហ្សង់ទីន។ ខ្ញុំ​គាំទ្រ​ពួក​គេ។ ខ្ញុំ​មាន​មិត្ត​ច្រើន​នៅ​ទី​នោះ ហើយ​នៅ​ផ្ដាច់ព្រ័ត្រ​ប្រេស៊ីល​នឹង​ឈ្នះ”។

ពេល​វេលា​ចុងក្រោយ​ដែល​ប្រទេស​ធំ​ទាំង​ពីរ​ជួប​គ្នា​នៅ​​ពាន Copa America វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​នៅ​ឆ្នាំ​២០០៧។ ពេល​នោះ​ប្រេស៊ីល​ឈ្នះ ៣-០។ អាហ្សទីន​​ឈរ​លេខ​២ ខណៈ​ប្រេស៊ីល​ឈរ​លេខ​៣ ជា​ប្រទេស​ជោគជ័យ​បំផុត​ក្នុង​ពាន​ប្រចាំ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី