• 2021-07-06 01:26:07
  • បាល់ទាត់

ប្រេស៊ីល​ កក់​កៅអី​ផ្ដាច់ព្រ័ត្រ​ Copa America រង​ចាំ​អាហ្សង់ទីន​ឬ​កូឡំប៊ី​ដើម្បី​ជួប​គ្នា

  • 2021-07-06 01:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Copa America ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ប៉េរូ ១-០ នៅ​មុន​នេះ។

មួយ​គ្រាប់​ជ័យជម្នះ​របស់​ប្រេស៊ីល​ធ្វើ​បាន​ដោយ​កីឡាករ Lucas Paqueta នាទី​៣៥ ក្រោយ​មាន​ការ​បញ្ជូន​ពី​ Neymar។ ប្រេស៊ីល​កំពុង​​អង្គុយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រង​ចាំ​ការ​ប្រកួត​រវាង​អាហ្សង់ទីន និង កូឡំប៊ី ដែល​នឹង​ប៉ះ​គ្នា​ស្អែក​ដើម្បី​រក​មួយ​ក្រុម​ទៅ​ជួប​ពួក​គេ។

បញ្ជាក់​ថា ប្រេស៊ីល​ជា​​ក្រុម​ការពារ​តំណែង​ជើង​ឯក និង​​ជា​ក្រុម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ដែល​ធ្លាប់​ឈ្នះ​ពាន​ធំ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​នេះ​ច្រើន​ជាង​គេ​ចំនួន​៩​ដង អ៊ុយរុយហ្គាយ​ស្ថិត​នៅ​​លេខ​មួយ​​ធ្លាប់​ឈ្នះ​១៥​ដង៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់