/Nationalteam/60dd2d88e429d_1625107800_medium.jpg)
- 2021-07-01 02:59:54
- បាល់ទាត់
មកស្គាល់ ស រតនា ឲ្យច្បាស់ក្នុងនាមជាយុវជនអាចជាប់ជម្រើសជាតិទៅលេងស៊ីហ្គេម
- 2021-07-01 02:59:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ស រតនា ឲ្យច្បាស់ក្នុងនាមជាយុវជនអាចជាប់ជម្រើសជាតិទៅលេងស៊ីហ្គេម
ចន្លោះមិនឃើញ
ខ្សែការពារកណ្ដាល ស រតនា របស់ក្លឹបបាល់ទាត់ខេត្តព្រៃវែងគឺជាយុវជនវ័យក្មេងមួយរូបមានវ័យ១៩ឆ្នាំ ហើយក៏អាចជាយុវជនឆ្នើមអាចជាប់ជម្រើសជាតិសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមចុងឆ្នាំនេះដែរ។
យុវជនរូបនេះកើតនៅភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០២។ រតនា មានបងប្អូន៥នាក់គេជាកូនពៅក្នុងគ្រួសារ មានឪពុកឈ្មោះ អែម ស (ស្លាប់) ម្ដាយឈ្មោះ ទុំ សារឹម (មុខរបរចុងភៅរបស់អង្កការមួយកន្លែងនៅក្រុងភ្នំពេញ)។ បងប្អូនរបស់គេមានគ្រួសារអស់ហើយ នៅតែគេជាកូនពៅ និងបច្ចុប្បន្នស្នាក់នៅជាមួយក្លឹប ខណៈដែលអ្នកស្នាក់នៅអង្កការ។
កូនពៅក្នុងគ្រួសាររូបនេះបានចាប់ផ្ដើមចូលហាត់បាល់ទាត់ក្រោយពេលខ្លួនប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំ២០១៥-២០១៦។ ក្រោយពេលប្រឡងធ្លាក់ភ្លាមមិនទាន់ចូលហាត់បាល់ទាត់ទេ ពោលគឺចូលធ្វើការជាកម្មករសំណង់បានប្រហែលជាជិត៣ខែ បន្ទាប់មកក៏ចូលធ្វើតេស្តជាមួយសាលាតម្រង់ទិសរាជធានីភ្នំពេញ។
ក្រោយធ្វើតេស្តជាប់ និងបានហាត់ជាមួយសាលាតម្រង់ទិសរាជធានីបានប្រហែលជា២ខែឮដំណឹងថា វិសាខាប្រកាសធ្វើតេស្តជ្រើសរើសយុវជនU17 ខ្លួនក៏ចូលធ្វើតេស្តហើយក៏បានជាប់ជាមួយយុវជនវិសាខាទៅ។
រួមរស់ជាមួយវិសាខាបានជាង២ឆ្នាំក៏ត្រូវបានក្លឹបផ្ទេរមកកាន់ក្លឹបព្រៃវែង ជួយព្រៃវែងបានឡើងមកលេងលីគកំពូលហើយបង្ហាញភាពលេចធ្លោរក្នុងការប្រកួតលីគកំពូលក៏ត្រូវបានគ្រូបង្វឹកជម្រើសជាតិជ្រើសរើសឲ្យបានជាប់លើកទី១ដែលទៅលេងនៅបារ៉ែនកាលពីពេលថ្មីៗនេះ។
ក្នុងការបានជាប់ជម្រើសជាតិនេះគឺជាក្ដីស្រមៃរបស់កីឡាករបាល់ទាត់គ្រប់រូប និងជាក្ដីស្រមៃរបស់ រតនា ផងដែរ គេរំពឹងថា នឹងអាចមានឱកាសបានជាប់ជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ផ្សេងៗបន្ថែមទៀត។ អ្វីដែលពិសេសគេក៏មានក្ដីស្រមៃចង់ទៅលេងក្រៅស្រុកក្នុងក្លឹបធំៗមួយចំនួនដែលបានកណត់រួចហើយ។
ងាកមកកាន់ជីវភាពប្រចាំថ្ងៃ ស រតនា បានប្រសើរជាងមុនច្រើនដោយសារបានជាប់លេងឲ្យក្លឹបព្រៃវែង និងវិសាខាបានជួយឲ្យគេបានរៀនសូត្រឡើងវិញ ដែលបច្ចុប្បន្នរៀននៅវិទ្យាល័យឥន្ទ្រទេវីថ្នាក់ទី១១៕