• 2021-06-30 07:43:01
  • បាល់ទះ

តារាង​​ស្មាត់​ យុន ​ធ្វើ​​អស់​តិច​​ហើយ​ មាន​​ការ​គាំទ្រ​ខ្លាំង​ទៀត

  • 2021-06-30 07:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​បាល់ទះ​របស់​ស្មាត់​ យុន​ស្រែ​ស្រែ នៅ​​ស្រុក​ជុំគិរី​​ខេត្ត​កំពត​ពិត​ជា​ទទួល​បាន​ការគាំ​ទ្រ​ខ្លាំង​មែន​ទែន បើ​ទោះ​មិន​ទាន់​ធ្វើ​ហើយ​រួច​រាល់១០០% អ្វី​ដែល​ពិសេស​តារាង​បាល់ទះ​នេះ​ធ្វើ​អស់​តែ​ជាង​២​ម៉ឺន​ប៉ុណ្ណោះ​។

​បើ​តាម​ការ​បញ្ជាក់​របស់​ស្មាត់​ ទុយ កុសល ឬប្រិយមិត្តស្គាល់ថាស្មាត់ យុនស្រែស្រែ ថា​តារាង​នេះ​អស់​តិច​ដោយសារ​ជាង​ធ្វើ​ខ្លួន​ឯង​។ ដូច្នេះ​អស់​​ត្រឹម​ប្រហែល​ចំនួន​ខាង​លើ​ប៉ុណ្ណោះ។ បើ​ធៀប​តារាង​បាល់ទះផ្សេង​ៗ​​នៅ​ភ្នំពេញ​អី​​អស់​ច្រើន​មែន​ទែន តារាង​ខ្លះ​អស់​ដល់​ជាង​១០​ម៉ឺន​ដុល្លារ​ក៏​មាន​​​។

​ចំណែក​ការ​គាំទ្រ​​ស្មាត់​យុន​ថា មនុស្ស​គាំទ្រ​ច្រើន​​មែនទែន។ ពិសេស​ថ្ងៃ​នេះ​ត្រូវ​លេង​ជូន​បង​ប្អូន​ទស្សនា​៣​ស្មើ​ទល់​ សុវណ្ណនាថ និង​ម៉ាប់​ឆ្វេង ប៉ុន្តែ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​​មិន​អនុញ្ញាត​ឲ្យ​លេ​ង​វិញ ដោយសារ​កូវីដ​រាល​ដាល​ខ្លាំង​ពេក។

រំលឹក​ថា ស្មាត់​យុន​ស្រែស្រែ​ ជា​​​កីឡាករ​បាល់ទះ​អាជីព​មួយ​រូប​របស់​ក្លឹប ស្នងការ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​។ គេ​ក៏​ជា​អតីត​ស្មាត់​ដែល​ធ្លាប់​ចូល​ខ្លួន​ហ្វឹកហាត់​​ក្នុង​ក្រុម​ជម្រើសជាតិ​ឆ្នេរខ្សាច់​បាន​មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់