• 2021-06-25 01:37:32
  • បាល់ទាត់

Rashford ​ថា​អង់គ្លេស ​គ្មាន​អ្វី​ត្រូវ​ខ្លាច​រអា ​អាល្លឺម៉ង់ទេ ទោះមានប្រវត្តិមិនល្អក៏ដោយ

  • 2021-06-25 01:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Marcus Rashford ​បាន​អះអាង​ថា​អង់គ្លេស ​មិន​មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ក្រុម​អាល្លឺម៉ង់ ឬ​ក្រុម​ដទៃ​ទៀត​នោះ​ទេ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Euro 2020 ​នេះ​។

​ក្រុម​អង់គ្លេស ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អាល្លឺម៉ង់ ​នៅ​ចុង​សប្ដាហ៍​នេះ​នៅ​កីឡដ្ឋាន Wembley ​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Euro 2020 ​។ ​អាល្លឺម៉ង់​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ​នៅ​ប៉ុន្មាន​ប្រកួត​កន្លង​មក ​តាំង​ពី​នៅ World Cup 2018 ​ម្ល៉េះ។ ខណៈ​ដែល​អង់គ្លេស​វិញ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Southgate ​ឃើញ​ថា​ទម្រង់​លេង​គ្រាន់​បើ ​និង​កាល World Cup 2018 ​បាន​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ថែម​ទៀត។

​ខណៈ​ដែល​ប៉ះ​អាល្លឺម៉ង់​នៅ Euro 2020 ​នេះ ​ខ្សែ​ប្រយុទ្ធ Rashford ​បាន​និយាយ​ថា​៖ “យើង​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​មួយ។ ​គោលដៅ​ធំ​របស់​យើង​គឺ​ឈ្នះ​ការ​ប្រកួត។ ប្រសិន​បើ​យើង​ធ្វើ​បាន ​យើង​នឹង​អាច​កំណត់ត្រា​ហើយ។ មាន​តែ​ក្រុម​ដ៏​អស្ចារ្យ​មួយ​ប៉ុណ្ណោះ​ដែល​គ្រប់​គ្នា​ចង់​ចាំ។ គ្មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​អតីត​កាល​នោះ​ទេ។ អ្នក​មិន​អាច​ថយ​ក្រោយ ​និង​ផ្លាស់​ប្ដូរ​វា​ឡើយ អ្វី​ដែល​យើង​អាច​ផ្លាស់​ប្ដូរ​បាន​គឺ​ការ​ប្រកួត​ខាង​មុខ​”។

​អង់គ្លេស ​ធ្លាប់​មាន​ការ​ឈឺ​ចាប់​ច្រើន​មក​ហើយ​ក្រោម​ថ្វី​ជើង​របស់​អាល្លឺម៉ង់​នេះ​ក្នុង​ការ​ប្រកួត​ធំ​ៗ។ ​ជាក់​ស្ដែង​កាល World Cup 1990 ​អង់គ្លេស​បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ចាញ់​ប៉េណាល់ទី​អាល្លឺម៉ង់៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី