• 2021-06-22 01:40:26
  • បាល់ទាត់

លទ្ធផល​យប់មិញ ​ធ្វើ​ឱ្យ​ក្រុម​៥​នេះ ឡើង​វគ្គ​១៦​ក្រុម ​ដោយ​មិន​បាច់​ប្រកួត​ចុង​ក្រោយ​

  • 2021-06-22 01:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លទ្ធផល​ក្នុង​ពូល B ​និងC ​បាន​ធ្វើ​ឱ្យ​៥​ក្រុម​ដទៃ​ទៀត​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ ​ក្នុង​ពាន​រង្វាន់ Euro 2020 ​នេះ​។

​បារាំង ​អង់គ្លេស ឆែក ស៊ុយអែត ​និង​ស្វីស ​គឺ​ជា​ក្រុម​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ ខណៈ​ដែល​៥​ក្រុម​នេះ ​មាន​៤​ក្រុម​មិន​ទាន់​ប្រកួត​ទី​៣​ក្នុង​ពូល​ផង។ ​ការ​ឡើង​នេះ ​គឺ​ដោយសារ​តែ​លេខ​៣​ក្នុង​ពូល B ​និង C ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​ពួកគេ​លេង​២​ប្រកួត ​មាន​៤​ពិន្ទុ​ទៅ​ហើយ។ នេះ​ស​បញ្ជាក់​ថា​ក្រុម​ទាំង​អស់​ខាង​លើ ​បើ​ទោះ​ជា​លេង​ចាញ់​ប្រកួត​ចុង​ក្រោយ ​ក៏​នៅ​មាន​ឱកាស​បាន​លេខ​៣​ល្អ ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​ដែរ។

​ត្រលប់​ទៅ​ក្រោយ​វិញ ​ហ្វាំង​ឡង់ ​និង​អ៊ុយក្រែន ​ក៏​មិន​ទាន់​ធ្លាក់​នៅ​ឡើយ​ដែរ។ ​លទ្ធផល​ក្នុង​ពូល D ​និង E ​អាច​ឱ្យ​ពួកគេ​មាន​ឱកាស​បាន​លេខ​៣​ល្អ​ដូច​គ្នា ព្រោះ​ក្នុង​ពូល​ទាំង​២​នេះ ​ក្រុម​លេខ​៣ ​អាច​នឹង​មាន​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ ​បើ​​ពួកគេ​បរាជ័យ​ប្រកួត​ចុង​ក្រោយ៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់