• 2021-06-21 07:29:38
  • បាល់ទាត់

ឈិន ឈឿន ​ប្រាប់​ចំណុច​ពិសេស​មួយ​របស់​លោក Lee ​កាល​បង្វឹកនៅ​ជម្រើស​ជាតិ​

  • 2021-06-21 07:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​​ ឈិន ឈឿន បាន​និយាយ​ថា គេ​មិន​ដែល​គិត​​​ដល់​ចំនុច​ដែល​លោក​​ Lee Tae Hoon អាច​មក​កាន់​​ទឹក​ដី​កម្ពុជា​វិញសោះ ពិសេស​គឺ​ការ​ដឹក​នាំ​ក្រុម​របស់​ខ្លួន​ថែម​ទៀត​ផង​។ ទន្ទឹម​ការ​មក​កាន់​ក្លឹប​នេះ​ ឈឿន ​ប្រាប់​ចំណុច​ពិសេស​មួយ​​​របស់​​អ្នក​ចាត់ការ​ផ្នែក​បច្ចេកទេស​ទ័ព​សញ្ជាតិ​កូរ៉េខាងត្បូង​​កាល​នៅ​ដឹក​នាំ​ជម្រើសជាតិ​កម្ពុជា។

​​​​​ខ្សែការពារ​ស្លាប​ដែល​មាន​សមត្ថភាព​ឡើង​ទៅ​ប្រយុទ្ធ​ផង​ដែរ​នោះ​​ខាង​លើ​និយាយ​ពី​ចំណុច​ពិសេស​នោះ​​ថា កូន​សិស្ស​ដែល​ហាត់​​ជា​មួយ​លោក​ Lee ត្រូវ​ទ្រាំ​បន្តិច​ហើយ​ ពី​ព្រោះ​បុរស​កូរ៉េខាងត្បូង​រូប​នេះ​កាច​ណាស់។ ពិសេស​ការ​គោរព​វិន័យ​ពេលវេលា​​ហ្វឹកហាត់​ ការ​ហ្វឹកហាត់​ត្រូវ​គោរព​តាម​គោលការណ៍​​ ពោល​ធ្វើយ៉ាង​ណា​គោរព​​ច្បាប់​ក្នុង​នាម​ជា​កីឡាករ​អាជីព​។ និយាយ​ជា​រួម​លោក Lee ​តម្រូវ​ឲ្យ​កីឡាករ​​មាន​ការ​ហ្វឹកហាត់​ខ្លាំង​​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

​ការ​ទទួល​បាន​អ្នក​ចាត់​ការ​ល្អ​បែប​នេះ ​​ឈិន ឈឿន មិនដែល​គិត​ដល់​ឡើយ ​ដោយសារ​គេ​បាន​​​ដឹង​​ហើយ​ពី​សមត្ថភាព​របស់​លោក​ Lee អាច​ដឹក​នាំ​ក្រុម​ធំ​ៗ​នៅ​​​ក្នុង​ប្រទេសផ្សេង​ៗ​ក្រៅ​ពី​កម្ពុជា​ក៏​​បាន​។ លោក Lee Tae Hoon ​ជា​អតីត​​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​គ្រូ​បង្វឹក​​ក្មេង​ៗ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ផងដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់