• 2021-06-21 02:34:46
  • បាល់ទាត់

កីឡាករ​ឈីលី ​៦​នាក់ ​ហៅ​នារី​ៗ​ឡើង​សណ្ឋាគារ​ជប់​លៀង អំឡុង​ប្រមូល​ផ្ដុំ​ប្រកួត Copa ​

  • 2021-06-21 02:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ឈីលី​ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់ Copa America ​នោះ ​ស្រាប់​តែ​មាន​បែក​ធ្លាយ​រឿង​មិន​គួរ​ឱ្យ​ជឿ​បាន​កើត​ឡើង។

​ប្រភព​បាន​បញ្ជាក់​ថា​មាន​កីឡាករ​ឈីលី​៦​នាក់ ​បាន​ហៅ​នារី​ៗ​ឡើង​ដល់​បន្ទប់​សណ្ឋាគារ​ដើម្បី​ជបលៀង ខណៈ​ដែល​ពួកគេ​កំពុង​ប្រមូល​ផ្ដុំ​ត្រៀម​ប្រកួត​ពាន​រង្វាន់ Copa America ​ដែល​ប្រទេស​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រធាន​បច្ចេកទេស​ក្រុម​ជម្រើស​ជាតិ​ឈីលី ​បាន​បញ្ជាក់​ថា​នឹង​ពិន័យ​ក្រុម​កីឡាករ​ទាំង​នោះ​ធ្ងន់ ​ហើយ​អាច​នឹង​បញ្ជូន​ពួកគេ​ទៅ​ស្រុក​វិញ​ថែម​ទៀត។

ត្បិត​តែ​មិន​ឈីលី​មិន​បាន​បញ្ជាក់​ច្បាស់ ប៉ុន្ដែ​ប្រភព​អាច​ដឹង​បាន​ថា​កីឡាករ​ដែល​ហៅ​នារី​ៗ​នោះ​មាន​ដូចជា Jean Meneses, Arturo Vidal, Gary Medel, Pablo Galdames, Pablo Aranguiz ​និង​ Eduardo Vargas។ ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​មុន ​ក៏​មាន​កីឡាករ​ឈីលី​២​នាក់​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង​ដែរ ​ចំពោះ​ការ​ហៅ​ជាង​មក​កាត់​សក់​នៅ​សណ្ឋាគារ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់