• 2021-06-18 10:41:43
  • បាល់ទាត់

​Koemanសង្ឃឹម​​ថា​ កុងត្រា​ថ្មី​រវាង​ Barca និង​ Messi នឹង​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​

  • 2021-06-18 10:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​សង្ឃឹម​ថា​កុងត្រា​ថ្មី​រវាង​ក្លឹប​របស់​លោក​ និង​ខ្សែ​​ប្រយុទ្ធ​ Lionel Messi នឹង​ចេញ​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។

លោក​ Koeman បាន​និយាយថា​៖" និយាយ​តាម​ត្រង់​ទៅ​ Messi គួរ​តែ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លឹប​ Barca យើង​នេះ​ហើយ​។ អញ្ចឹង​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ កុងត្រា​ថ្មី​រវាង​ក្លឹប​របស់​យើង​ និង​គេ​នឹង​ត្រូវ​រ៉ូវ​គ្នា​ ហើយ​ចេញ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Messi នឹង​ចប់​កុងត្រា​ជា​មួយ​ Barca នៅ​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ខាង​ក្លឹប​មួយ​នេះ​ទាំង​លោក​ Joan Laporta និង​លោក​ Koeman ហាក់​បី​ជា​មាន​ជំនឿ​ចិត្ត​ខ្លាំង​ថា​ ពួក​គេ​នឹង​អាច​ចុះ​កុងត្រា​ថ្មី​ជា​មួយ​កីឡាករ​នេះ​បាន​ ដោយ​សំអាង​ថា​កីឡាករ​នេះ​នៅ​ចង់​លេង​បន្ត​ជា​មួយ​ក្លឹប​ពួកគេ​ទៀត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់