- 2021-06-17 12:23:08
- បាល់ទាត់
Ramos បង្ហើបពីរឿងមិនត្រូវគ្នាជាមួយក្លឹប Real Madrid ដែលឈានដល់ថ្នាក់ចែកផ្លូវគ្នា
- 2021-06-17 12:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos បង្ហើបពីរឿងមិនត្រូវគ្នាជាមួយក្លឹប Real Madrid ដែលឈានដល់ថ្នាក់ចែកផ្លូវគ្នា
ចន្លោះមិនឃើញ
ខ្សែការពារសញ្ជាតិអេស្ប៉ាញកីឡាករ Sergio Ramos បាននិយាយនៅក្នុងសន្និសីទកាសែតមួយក្រោយពិធីលាគ្នាជាមួយក្លឹប Real Madrid នៅក្នុងល្ងាចនេះ (ម៉ោងនៅកម្ពុជា) ថា ខ្លួនមិនមែនមិនត្រូវគ្នារឿងថ្លៃប្រាក់ខែនោះទេ តែមិនត្រូវគ្នាលើរយៈពេលនៃកុងត្រា។
កីឡាកររូបនេះបានលើកឡើងថា៖ " មានរឿងច្រើនណាស់ដែលបានកើតឡើង ហើយអ្វីដែលខ្ញុំចង់និយាយមុនគេនោះគឺ ខ្ញុំមិនចង់ចេញពីក្លឹបនោះទេ ខ្ញុំតែងតែចង់បន្តនៅជានិច្ច។ … នៅរយៈពេលប៉ុន្មានខែចុងក្រោយ ខាងក្លឹបបានបោះដៃមកខ្ញុំ ឲ្យបន្តកុងត្រារយៈពេលមួយឆ្នាំ ដោយកាត់ប្រាក់ខែ។ លុយមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះទេ ហើយលោកប្រធានក្លឹបក៏គាត់យល់ដែរ " ។
ខ្សែការពារវ័យ ៣៥ឆ្នាំរូបនេះបានបន្ថែមថា៖ " អ្វីដែលជាបញ្ហានោះគឺ ចំនួនឆ្នាំនៃកុងត្រា។ ខ្ញុំចង់បាន ២ឆ្នាំ ដើម្បីស្ថិរភាពគ្រួសារខ្ញុំ។ នៅកិច្ចសន្ទនាចុងក្រោយរបស់យើង ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំយល់ព្រមបន្តកុងត្រាមួយឆ្នាំទៀតក៏បាន។ ទោះជាយ៉ាងណា គេបានដាក់ថ្ងៃកំណត់ឲ្យខ្ញុំសម្រេចចិត្ត ហើយពេលខ្ញុំសម្រេចចិត្ត គេក៏បានថាហួសពេលបាត់ទៅហើយ។ ខ្ញុំអត់ដែលដឹងរឿងមានថ្ងៃឱសានវាទនេះសោះ " ។
Ramos ចំណាយពេលនៅ Real Madrid រយៈពេល ១៦ឆ្នាំ ដោយរកគ្រាប់បាល់ឲ្យក្លឹបសរុប ៧២គ្រាប់គ្រប់កម្មវិធី។ កីឡាកររូបនេះបានធ្វើជាប្រធានក្រុម Real Madrid ជាច្រើនឆ្នាំមកហើយ៕