- 2021-06-17 04:12:46
- បាល់ទាត់
ឃើញ អ៊ុំ សេរីរ័ត្ន ចូលទីលានហ្វឹកហាត់វិញមែនតែរដូវកាលនេះដឹងតែមិនបានជួយក្រុមហើយ
- 2021-06-17 04:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ អ៊ុំ សេរីរ័ត្ន ចូលទីលានហ្វឹកហាត់វិញមែនតែរដូវកាលនេះដឹងតែមិនបានជួយក្រុមហើយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះអតីតអ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន បានវិលចូលទីលានហ្វឹកហាត់វិញហើយ ប៉ុន្តែគេនៅមិនទាន់ជាពីរបួសជង្គង់ឡើយ។
អ្នកចាត់ការរបស់ក្រុមទ័ពលោក ថោម ឧត្ដម បានឲ្យដឹងថា ឆ្នាំនេះ៩៥%ហើយ ដែលអ្នកចាំទីខាងលើ នឹងមិនអាចវិលមកជួយក្រុមវិញបាន។ បើមើលទៅមានតែរដូវកាលក្រោយទេទើបរបួសនេះបានជា១០០%។
លោកបន្ថែមថា បើទោះអាចវិលចូលទីលានវិញបានតែការហាត់លោតចាប់បាល់នៅមិនទាន់អនុវឌ្ឍន៍នៅឡើយ។ សេរីរ័ត្ន ជាអ្នកចាំទីឆ្នើមមួយរូបរបស់កម្ពុជា ហើយក៏ជាអ្នកចាំទីដៃទី១របស់ក្រសួងការពារជាតិ (ទ័ព) ។ ជាងនេះទៅទៀតគេក៏ជាអ្នកចាំទីមួយរូបដែលតែងបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិនាពេលកន្លងមកផងដែរ៕