• 2021-06-17 02:13:29
  • បាល់ទះ

មិនធម្មតា! ​អធិរាជ​ប្រអប់​ សុវណ្ណរាជ លោត​បានកម្ពស់​​​ខ្ពស់​​មែន

  • 2021-06-17 02:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អធិរាជ​ប្រអប់​​ សុវណ្ណរាជ ​​ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​​ទះ​រក​ចន្លោះ​និង​ជា​ស្មាត់​ធំ​មួយ​រូប​នៅ​ស្រុកខ្មែរ​បច្ចុប្បន្ន​ ពិត​ជា​មាន​សមត្ថភាព​លោត​បាន​ខ្ពស់​មែន​គឺ​លោត​ផុត​ពី​ដី​កម្ពស់​ ១,៥​ ម៉៉ត្រ។

​​កម្ពស់​នេះ​គឺ​ខ្ពស់​មិន​ធម្មតា​ទើប​សុវណ្ណរាជ អាច​លេង​​បាល់​ទះ​បាន​ល្អ​យ៉ាង​នេះ​។ ក្នុង​ការ​លោត​​នេះ​ស្មាត់​មក​ពី​ខេត្ត​កំពត​ប្រាប់​ថា មិន​​មែនលោត​តែ​ម្ដង​ទេ​​លោត​ពីរ​ទៅ​បី​ដង​ដែរ​បាន​លោត​បានកម្ពស់​ប៉ុណ្ណឹង ដោយសារ​តែ​រូប​គេ​ខាន​លោត​យូរ​។ ប៉ុន្តែ​បើ​ហាត់​​លោត​រាល់​ថ្ងៃ​កម្ពស់​នេះ​គឺ​មិន​មែ​ជា​​បញ្ហា​សម្រាប់​គេ​ឡើយ​។

រំលឹក​ថា សុវណ្ណរាជ ជា​ស្មាត់​ធំ​មួយ​រូប​នៅ​កម្ពុជា​បច្ចុប្បន្ន​ ហើយ​គេ​​ក៏​ជា​កីឡាករ​អាជីព​​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​គេ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឲ្យ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​ដែរ ប៉ុន្តែ​ដោយសារ​រវល់​មិន​មាន​ពេល​គ្រប់​គ្រាន់៕ ​​​​​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់