- 2021-06-17 01:29:44
- បាល់ទាត់
ម្នាក់នេះនឹងក្លាយជាប្រធានក្រុមបរទេសដំបូងគេរបស់ Real ក្នុងរយៈពេល១១៧ឆ្នាំ
- 2021-06-17 01:29:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់នេះនឹងក្លាយជាប្រធានក្រុមបរទេសដំបូងគេរបស់ Real ក្នុងរយៈពេល១១៧ឆ្នាំ
ចន្លោះមិនឃើញ
បន្ទាប់ពី Sergio Ramos ប្រកាសសម្រេចចិត្តចាកចេញពី Real Madrid ក្រោយរួមរស់អស់រយៈពេល១៦ឆ្នាំ Marcelo នឹងត្រូវស្នងតំណែងជាប្រធានក្រុមទីមួយ។
នេះមានន័យថា Marcelo នឹងក្លាយជាប្រធានក្រុមទីមួយជនជាតិបរទេសដំបូងគេរបស់ Real ចាប់តាំងពីឆ្នាំ១៩០៤។ ប្រធានក្រុមបរទេសចុងក្រោយបំផុតរបស់ Real គឺលោក Federii Revuelto សញ្ជាតិហ្គាតេម៉ាឡា។
តាមច្បាប់ទម្លាប់នៅ Real Madrid តំណែងប្រធានក្រុមត្រូវបានផ្ដល់ជូនកីឡាករដេលលេងយូរជាងគេក្នុងក្រុម។ មានន័យថា Marcelo ដែលនៅ Madrid ១៥ឆ្នាំនឹងត្រូវស្នងតំណែងពាក់ស្លាក់ប្រធានក្រុម។
Ramos បានស្នងតំណែងប្រធានក្រុមពីអ្នកចាំទី Iker Casillas កាលពីឆ្នាំ២០១៥ និងបានជួយក្រុមឈ្នះពានចំនួន១២ រួមមានទាំងការលើកពាន Champions League ៣រដូវកាលជាប់គ្នា៕