- 2021-06-16 05:34:53
- បាល់ទាត់
សារ ទី ថាទោះចាស់និងធ្លាក់កម្លាំងមែនតែ Ronaldo នៅតែល្អ!
- 2021-06-16 05:34:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារ ទី ថាទោះចាស់និងធ្លាក់កម្លាំងមែនតែ Ronaldo នៅតែល្អ!
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា សារ ទី នៅតែសរសើរ Ronaldo ថានៅតែល្អ បើទោះបីខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះរៀងចាស់បន្តិចក្ដី។
ការលើកឡើងរបស់ សារ ទី ក្រោយ Sabay សួរថាតើអ្នកយល់យ៉ាងណាដែរចំពោះការលេងរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទល់នឹងក្រុមជម្រើសជាតិហុងគ្រីកាលពីយប់មិញ។
សម្រាប់ក្រុមព័រទុយហ្គាល់ អតីតសមាជិកក្រុមសាលាបាល់ទាត់ជាតិបាទី ពេញចិត្តត្រង់ការលេងបាល់ខ្លី ការបញ្ចេញបាល់ និងការគ្រប់គ្រងបាល់របស់ពួកគេ។
ចំណែកតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus Cristiano Ronaldo វិញ យុវជនមើលឃើញថាទោះមានវ័យចាស់បន្តិចក្ដីគាត់នៅតែល្អ គ្រាន់តែថាយប់មិញអត់សូវមានបាល់លេងច្រើន។
Ronaldo រកបាន២គ្រាប់ម្នាក់ឯង មួយគ្រាប់ជាបាល់ប៉េណាល់ទីនៅនាទី ៨៧ និងនាទី ៩០+2។ ចំណែកគ្រាប់ទី១រកបានដោយ Raphael Guerreiro នៅនាទី៨៤។
ក្នុងការប្រកួតសន្សំពិន្ទុពូល F យប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះហុងគ្រី ៣-០៕