- 2021-06-16 02:22:58
- បាល់ទាត់
កៀកថ្ងៃជម្រុះ AFC Cup វិសាខាមិនបានហ្វឹកហាត់ជុំគ្នាតែ សិលា ថាក្រុមនឹងលេងល្អក្រោមហេតុផល១
- 2021-06-16 02:22:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៀកថ្ងៃជម្រុះ AFC Cup វិសាខាមិនបានហ្វឹកហាត់ជុំគ្នាតែ សិលា ថាក្រុមនឹងលេងល្អក្រោមហេតុផល១
ចន្លោះមិនឃើញ
ការប្រកួតជម្រុះ AFC Cup ក្រុមវិសាខា នឹងត្រូវប៉ះក្រុម Lalenok United របស់ទីម័រខាងកើតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ប៉ុន្តែការប្រមូលផ្ដុំរបស់វិសាខាហ្វឹកហាត់មិនបានជុំគ្នាឡើយ ដោយសារកីឡាករមួយចំនួនកំពុងជាប់ធ្វើចត្តាឡីស័កក្រោយត្រឡប់ពីបារ៉ែនជាមួយក្រុមជម្រើសជាតិ។
ទោះជាបែបនេះក្ដី កែវ សុខសិលា អ្នកចាំទីរបស់វិសាខាបានបញ្ជាក់ឲ្យដឹងថា មិនបានហ្វឹកហាត់ជុំគ្នាក៏ដោយតែកីឡាករក្នុងក្រុមជម្រើសជាតិមិនបានសម្រាកឡើយ ពោលគឺហ្វឹកហាត់រាល់ថ្ងៃផ្នែករក្សាកម្លាំង និងកាយសម្បទារ។ ដូច្នេះពេលត្រឡប់ទៅហ្វឹកហាត់ជុំគ្នាវិញមិនមានបញ្ហាអ្វីទេ។
កីឡាកររបស់វិសាខាដែលធ្វើចត្តាឡីស័កជាមួយជម្រើសជាតិគឺ កែវ សុខសិលា, ប៊ីន ចន្ថាធារី, ឆេង ម៉េង, កែវ សុខផេង, អ៊ុក សុវណ្ណ និង កែន ច័ន្ទសុភ័ក្រ្ត៕