• 2021-06-15 11:12:20
  • ព័ត៌មាន

Havertz៖ នៅ​ Chelsea គេ​គ្រប់​គ្នា​រំពឹង​ថា ខ្ញុំ​ជា Ronaldo ជំនាន់​ថ្មី

  • 2021-06-15 11:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​អាល្លឺម៉ង់​កីឡាករ Kai Havertz បាន​និយាយ​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់​ថា ខ្លួន​មាន​សម្ពាធ​ណាស់​នៅ​ពេល​មក​លេង​ Chelsea ដោយ​គ្រប់​គ្នា​រំពឹង​ទុក​ថា ខ្លួន​ជា​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Cristiano Ronaldo ជំនាន់​ថ្មី។

កីឡាករ​កើត​ឆ្នាំ១៩៩៩រូប​នេះ​បាន​និយាយ​ថា៖ "មនុស្ស​គ្រប់​គ្នា​រំពឹង​ខ្ញុំ​ថា Cristiano Ronaldo ជំនាន់​ថ្មី។ តែ​វា​មិន​បាន​លឿន​អញ្ចឹង​ទេ គ្រប់​យ៉ាង​គឺ​ថ្មី​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​លេង​ល្អ​ផង​នៅ​ពេល​បើក​រដូវ​កាល​ដំបូង​ៗ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ប្លែក​ខ្លាំង​ ខុស​ពី​ពេល​ដែល​ខ្ញុំ​លេង​នៅ Leverkusen”។

Havertz ផ្លាស់​មក​កាន់​ Chelsea កាល​ពី​ឆ្នាំ២០២០ ដោយ​តម្លៃ​ខ្លួន ៩៩លាន​ដុល្លារ។ កីឡាករ​រូប​នេះ​ ២៧ដង និង​រក​គ្រាប់​បាល់​បាន ៤គ្រាប់។ កីឡាករ​រូប​នេះ​បាន​ជាប់​ទៅ​លេង​ Euro ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់