• 2021-06-15 07:09:53
  • បាល់ទះ

Mr Bona បង្ហាញ​ចំនួន​ទឹក​ប្រាក់​ដែលបាន​ពី​ការ​ Live បាល់​ទះ​រយៈ​ពេល​៤​ឆ្នាំ​លើ Youtube

  • 2021-06-15 07:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mr Bona ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ Live បាល់​ទះ​ក្នុង​ការ​ប្រកួត​នានា​មិន​ថា ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ ឬ​​ផ្លូវ​ការ​នានា​ បង្ហាញ​ចំនួន​ទឹក​ប្រាក់​​បាន​ជិត៣ពាន់​ដុល្លារ​អាមេរិក​​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ដែល​លោក​​បាន​ធ្វើ​វា​។

បុរស​មាន​ភាព​ប៉ិនប្រសប់​​ក្នុង​ការ​និយាយ​​បាល់ទះ​ខាង​លើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​បាន​ចាប់​ផ្ដើម​ Live បាល់​នៅ​ឆ្នាំ​២០១៧ ហើយ​ចំនួន​អ្នក​ចូល​មើល​សរុប​មាន​ចំនួន​ជាង​១៤​លាន​ដង​នៅ​​លើ​ Channel របស់​លោក​។ ​បើ​និយាយ​ពី​ទឹក​ប្រាក់​​ដែល​លោក​ទទួល​បាន​​សរុប​វិញ​គឺ​មាន​ចំនួន ២៩៧៦ ដុល្លារ​អាមេរិក​។

​​Mr Bona ​ត្រូវ​បាន​គេ​ស្គាល់​ថា​​ភាគ​ច្រើន​លោក Live ការ​ប្រកួត​ធំ​ៗ​នៅ​លើ​ទឹក​ដី​សៀមរាប​។ Channel របស់​ Mr Bona ​មាន​ចំនួន​ជាង​ 82k Subscribers​ ផងដែរ​ ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់