• 2021-06-15 06:48:42
  • បាល់ទះ

ឈីម ឈាងនី ប្ដូរពីស្មាត់មក Libero ដោយសារតែមូលហេតុនេះ

  • 2021-06-15 06:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនមកពីស្រុកកោះសុទិនខេត្តកំពង់ចាម ឈីម ឈាងនី ដើមឡើយជាកីឡាករលេង​តំណែង​ស្មាត់ ប៉ុន្តែសព្វថ្ងៃនេះគេជា Libero របស់ក្លឹបបាល់ទះវិសាខា។

មូលហេតុដែលឈាងនីប្ដូរពីស្មាត់មកលេងតំណែងការពារ ដោយសារគេធ្លាប់វះជង្គង់កាលឆ្នាំ២០១៨ ហើយក្រោយមកគ្រូបង្វឹកក៏ឃើញគេចាប់សេវារឹងល្អ ក៏សម្រេចឱ្យ​លេងតំណែងនេះទៅ។

យុវជនហាត់នៅវិសាខាតាំងពីចុងឆ្នាំ២០១៦ បានបញ្ជាក់បែបនេះ ៖«វះឆ្នាំ២០១៨ កាលហ្នឹងរបួសពេលហាត់ [ដាច់សរសៃ] កាលហ្នឹងខានហត់ឡើង១ឆ្នាំជាង ដល់ចូលហាត់វិញវានៅឈឺ ហើយគ្រូគាត់ឃើញយើងចាប់សឺវីសរឹងគួរសមក៏គាត់អោយមកហាត់ Libero»។

ឈាងនី បានបង្ហាញអារម្មណ៏សោកស្ដាយចំពោះគ្រោះថ្នាក់នេះ ប៉ុន្តែយ៉ាងណាគេក៏សប្បាយចិត្តដែលបានលេងតំណែងការពារ Libero ជាមួយក្លឹបបាល់ទះដ៏ធំនៅស្រុកខ្មែរមួយនេះ។

គួរបញ្ជាក់ថាបច្ចុប្បន្នកីឡាករវ័យ២៣ឆ្នាំ កម្ពស់ ១,៨៨ ម៉ែត្ររូបនេះ ក៏​មាន​ឈ្មោះ​ក្នុងបញ្ជីឈ្មោះជម្រើសជាតិបាល់ទះក្នុងសាលដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់